إعدادات العرض
ពិតណាស់ណាពី ﷺ លោកបានសរសេរសារទៅកាន់ស្តេចគីសរ៉ ស្តេចក័យសើរ ស្តេចណាជើស្ហ៊ី…
ពិតណាស់ណាពី ﷺ លោកបានសរសេរសារទៅកាន់ស្តេចគីសរ៉ ស្តេចក័យសើរ ស្តេចណាជើស្ហ៊ី និងទៅកាន់រាល់អ្នកដែលកាន់កាប់អំណាចទាំងឡាយ ដោយអំពាវនាវស្តេចទាំងនោះទៅកាន់អល់ឡោះជាម្ចាស់
អំពី អាណាស رضي الله عنه ពិតណាស់ណាពី ﷺ លោកបានសរសេរសារទៅកាន់ស្តេចគីសរ៉ ស្តេចក័យសើរ ស្តេចណាជើស្ហ៊ី និងទៅកាន់រាល់អ្នកដែលកាន់កាប់អំណាចទាំងឡាយ ដោយអំពាវនាវស្តេចទាំងនោះទៅកាន់អល់ឡោះជាម្ចាស់ តែពុំមែនជាស្តេចណាជើស្ហ៊ីដែលណាពី ﷺ លោកបានសឡាតសពឲ្យនោះទេ។
[صحيح] [رواه مسلم]
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili Hausa English ગુજરાતી Tagalog Русскийالشرح
អាណាស ពិន ម៉ាលិក رضي الله عنه បានប្រាប់ថា ជាការពិតណាស់ មុនពេលដែលណាពី ﷺ ទទួលមរណភាព លោកបានសរសេរសារទៅកាន់មហាក្សត្រទាំងឡាយដែលនៅជុំវិញដោយអំពាវនាវមហាក្សត្រទាំងនោះទៅកាន់សាសនាឥស្លាម។ លោកបានសរសេរសារទៅកាន់ស្តេចគីសរ៉(ជាគោរម្យងារស្តេចពែក្យ) ទៅកាន់ស្តេចក័យសើរ(ជាគោរម្យងារស្តេចរ៉ូម) និងទៅកាន់ស្តេចណាជើស្ហ៊ី(ជាគោរម្យងារស្តេចអេត្យូពី)។ ម្យ៉ាងទៀត លោកក៏បានសរសេរទៅកាន់រាល់ស្តេចនៃប្រជានុរាស្រ្តទាំងឡាយដែលនៅជុំវិញលោក ហើយអាណាស رضي الله عنه គាត់បានបញ្ជាក់ផងដែរថា ស្តេចណាជើស្ហ៊ីដែលណាពី ﷺ សរសេរសារទៅកាន់នោះ ពុំមែនជាស្តេចណាជើស្ហ៊ីដែលបានចូលឥស្លាម ក្រោយមក បានសុគត ហើយណាពី ﷺ លោកបានសឡាតលើសព(សឡាតហ្គអ៊ិប)ឲ្យនោះទេ។فوائد الحديث
បង្គាប់ប្រើឲ្យធ្វើការអំពាវនាវអ្នកមិនមែនមូស្លីមទៅកាន់សាសនាឥស្លាម រួមទាំងមហាក្សត្រ និងមេដឹកនាំទាំងឡាយផងដែរ។
បង្គាប់ប្រើឲ្យបំពេញការងារដោយប្រើប្រាស់ការកត់ត្រា និងលិខិតស្នាមផ្សេងៗ។
التصنيفات
Prophet's Correspondences