“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា

“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថាទៅកាន់ពីឡាលនៅពេលសឡាតស៊ូពុសថា៖ “ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌”។ គាត់បានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ មិនថាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងសឡាតនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាតនោះឡើយ។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានសុបិនឃើញពីឡាល ពិន រ៉ាហ្ពាស رضي الله عنه នៅក្នុងឋានសួគ៌។ ដូចនេះ លោកក៏បានមានប្រសាសន៍ទៅកាន់ពីឡាលថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើស្ម័គ្រចិត្ត(អាម៉ាល់ស៊ូណិត)មួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងសម្រឹបស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌។ ពីឡាលបានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំមានហាហ្ទាស(ដាច់វូហ្ទុ)ទោះជាពេលយប់ ឬពេលថ្ងៃក៏ដោយ គឺខ្ញុំតែងយកវូហ្ទុ ហើយខ្ញុំសឡាតស៊ូណិតចំពោះព្រះជាម្ចាស់របស់ខ្ញុំនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាត។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃទង្វើដែលពីឡាល رضي الله عنه បានចង្អុលបង្ហាញ នោះគឺការសឡាតនៅរាល់ពេលយកវូហ្ទុ ហើយវាជាទង្វើកុសលមួយដែលគេសង្ឃឹមបំផុត និងជាមូលហេតុមួយដែលនាំឲ្យចូលឋានសួគ៌។

ជំរុញឲ្យប្រតិបត្តិសឡាតរាល់ពេលយកវូហ្ទុ។

បុគ្គលគំរូ ឬអ្នកអប់រំអាចសួរនាំពីទង្វើកូនសិស្សរបស់ខ្លួនដើម្បីជំរុញពួកគេឲ្យបន្តធ្វើទង្វើនោះជាប់ជាប្រចាំ ប្រសិនបើនោះជាទង្វើល្អ។ តែបើមិនមែនជាទង្វើល្អទេ គឺត្រូវហាមឃាត់។

ការធ្វើសាក្សីរបស់ណាពី ﷺ ចំពោះពីឡាល رضي الله عنه ដែលថា ពិតណាស់ រូបគាត់គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌។

ការសួរនេះ គឺនៅពេលសឡាតស៊ូពុស។ នេះបង្ហាញថា ទាំងនេះជាអ្វីដែលណាពី ﷺ លោកបានឃើញក្នុងសុបិនរបស់លោក ហើយការយល់សុបិនរបស់ណាពីទាំងឡាយ គឺជាការពិត។

التصنيفات

The Hereafter Life, Voluntary Prayer