إعدادات العرض
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់៖…
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់៖ “ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿ”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់៖ “ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៤]។ “ពួកទាំងនោះ គឺជាពួកដែលបំពាន”។ [អាល់ម៉ាអ៊ីហ្ទះ:៤៥] និង “ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៧]។ គាត់បាននិយាយថា៖ អ៊ិពនូអាប់ហ្ពាស បាននិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់នេះទាក់ទងនឹងពួកយូដាពីរក្រុម។ ក្នុងសម័យកាលជើហ៊ីលីយ៉ះ(មុនឥស្លាម) ក្រុមមួយក្នុងចំណោមក្រុមទាំងពីរនេះបានបង្ក្រាបទៅលើក្រុមមួយទៀត រហូតដល់ពួកគេបានព្រមព្រៀង និងសម្របសម្រួលគ្នាថា រាល់ជនរងគ្រោះពីក្រុមទន់ខ្សោយដែលត្រូវក្រុមខ្លាំងសម្លាប់ គឺត្រូវទទួលសំណងចំនួនហាសិបវ៉ាសុក។ ចំណែកឯរាល់ជនរងគ្រោះពីក្រុមខ្លាំងដែលត្រូវក្រុមទន់ខ្សោយសម្លាប់ គឺត្រូវទទួលបានសំណងចំនួនមួយរយវ៉ាសុក។ ពួកគេនៅតែប្រកាន់ខ្ជាប់បែបនេះ រហូតដល់ពេលដែលណាពី ﷺ មកដល់ក្រុងម៉ាទីណះ ហើយក្រុមទាំងពីរនាក់បានដាក់ខ្លួនចុះចូលជាមួយរ៉ស៊ូលុលឡោះ ﷺ ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកមិនទាន់មានអំណាចនៅឡើយទេ ហើយមិនទាន់បានបង្ក្រាបពួកគេទាំងពីរក្រុមនោះទេ ព្រោះលោកស្ថិតក្នុងស្ថានភាពកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។ ពេលមួយ ក្រុមទន់ខ្សោយបានសម្លាប់មនុស្សម្នាក់ពីក្រុមដែលខ្លាំង។ ពេលនោះ ក្រុមខ្លាំងបានបញ្ជូនសារទៅកាន់ក្រុមទន់ខ្សោយថា៖ សូមពួកអ្នកបញ្ជូនសំណងមួយរយវ៉ាសុកមកកាន់ពួកយើង។ ក្រុមទន់ខ្សោយបានតបវិញថា៖ តើធ្លាប់កើតមានឡើងទេនៅក្នុងភូមិពីរ ដែលសាសនារបស់គេទាំងពីរ គឺតែមួយ ពូជសាសន៍របស់គេទាំងពីរ គឺតែមួយ ហើយរស់នៅក្នុងប្រទេសតែមួយ ប៉ុន្តែសំណងបែរជាទទួលបានត្រឹមពាក់កណ្តាលនៃភាគីម្ខាងទៀតឬ? តាមពិត កាលពីមុន ការដែលពួកយើងផ្តល់បែបនេះទៅឲ្យពួកអ្នក គឺជាការបំពានរបស់ពួកអ្នកមកលើពួកយើង ហើយពួកយើងខ្លាចពួកអ្នកប៉ុណ្ណោះ។ ចំណែកឯនៅពេលដែលមូហាំម៉ាត់មកដល់ហើយនោះ ពួកយើងមិនព្រមផ្តល់ឲ្យពួកអ្នកនេះបែបនោះទៀតឡើយ។ នៅពេលនោះ សង្គ្រាមស្ទើរតែផ្ទុះឡើងរវាងភាគីទាំងពីរ។ ក្រោយមក ពួកគេបានឯកភាពគ្នាឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើជាអ្នកកាត់សេចក្តីរវាងពួកគេ។ បន្ទាប់មក ក្រុមខ្លាំងបានលើកឡើងថា៖ សូមស្បថនឹងអល់ឡោះ! មូហាំម៉ាត់នឹងមិនឲ្យពួកគេផ្ដល់ឲ្យពួកអ្នកទ្វេដងនៃអ្វីដែលគាត់ឲ្យពួកអ្នកផ្តល់ទៅពួកគេនោះឡើយ។ ពួកគេពិតជានិយាយត្រូវ។ ការដែលពួកយើងផ្ដល់ឲ្យបែបនេះ គឺជាការជិះជាន់ពីពួកយើង និងជាការគាបសង្កត់លើពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបញ្ជូនអ្នកស៊ើបការទៅកាន់មូហាំម៉ាត់ដើម្បីឲ្យគេនាំគំនិតរបស់គាត់ឲ្យពួកអ្នក។ ប្រសិនបើគាត់ផ្ដល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នកចង់បាន ពួកអ្នកឲ្យគាត់កាត់សេចក្តីឲ្យចុះ។ តែប្រសិនបើគាត់មិនផ្ដល់ឲ្យពួកអ្នកទេ ពួកអ្នកត្រូវប្រុងប្រយ័ត្ន ហើយមិនត្រូវឲ្យគាត់កាត់សេចក្តីឲ្យឡើយ។ ដូច្នេះ ពួកគេក៏បានបញ្ជូនមនុស្សមួយក្រុមពីក្នុងចំណោមពួកពុតត្បុត(មូណាហ្វិក)ឲ្យទៅស៊ើបការពីរ៉ស៊ូលុលឡោះ ﷺ ដើម្បីមកប្រាប់ពួកគេពីគំនិតរបស់រ៉ស៊ូលុលឡោះ ﷺ ។ នៅពេលដែលគេបានទៅដល់រ៉ស៊ូលុលឡោះ ﷺ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់អ្នកនាំសាររបស់ទ្រង់ពីរឿងរបស់ពួកគេទាំងអស់ ហើយនិងអ្វីដែលពួកគេចង់បាន។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “ឱអ្នកនាំសារ! ចូរកុំព្រួយបារម្ភដោយសារតែពួកដែលប្រញាប់ប្រញាល់ទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថា៖ ពួកយើងមានជំនឿហើយ” (អាល់ម៉ាអ៊ីហ្ទះ៖៤១) រហូតដល់បន្ទូលរបស់ទ្រង់៖ “ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ”។ (អាល់ម៉ាអ៊ីហ្ទះ៖៤៧)។ បន្ទាប់មក គាត់បាននិយាយចំពោះអាយ៉ាត់ទាំងពីរនេះថា៖ សូមស្បថនឹងអល់ឡោះ! អាយ៉ាត់បានបញ្ចុះមក ហើយពួកគេទាំងពីរក្រុមនេះឯងដែលអល់ឡោះចង់សំដៅ។
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Bahasa Indonesia Kurdî বাংলা ไทย অসমীয়া Nederlands ਪੰਜਾਬੀ Kiswahili Hausa Tagalog English Français ગુજરાતીالشرح
ក្នុងចំណោមពួកយូដានៃក្រុងម៉ាទីណះ គឺមានអម្បូរគូរ៉យហ្សោះ និងអម្បូរអាន់ណាហ្ទៀរ។ ក្នុងសម័យកាលជើហ៊ីលីយ៉ះ(មុនឥស្លាម) ក្រុមមួយក្នុងចំណោមក្រុមទាំងពីរបានបង្ក្រាបក្រុមមួយទៀត និងបានយកឈ្នះលើក្រុមនោះ។ ហើយចុងក្រោយ ពួកគេបានព្រមព្រៀង និងសម្របសម្រួលគ្នាថា រាល់ជនរងគ្រោះពីក្រុមទន់ខ្សោយ ជាក្រុមដែលចាញ់ដែលត្រូវក្រុមខ្លាំង ជាក្រុមដែលឈ្នះសម្លាប់ គឺត្រូវទទួលសំណងចំនួនហាសិបវ៉ាសុក។ ចំណែកឯរាល់ជនរងគ្រោះពីក្រុមខ្លាំងដែលត្រូវក្រុមទន់ខ្សោយសម្លាប់ គឺត្រូវទទួលបានសំណងគុណនឹងពីរ ពោលគឺមួយរយវ៉ាសុក។ មួយវ៉ាសុក ស្មើនឹងហុកសិបសក។ ពួកគេនៅតែអនុវត្តបែបនេះ រហូតដល់ពេលដែលណាពី ﷺ មកដល់ក្រុងម៉ាទីណះក្នុងនាមជាជនចំណាកស្រុក ហើយក្រុមទាំងពីរបានដាក់ខ្លួនចុះចូលនឹងរ៉ស៊ូលុលឡោះ ﷺ ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ មិនទាន់ទទួលបានជ័យជម្នះលើសត្រូវណាមួយរបស់លោកនោះឡើយ ហើយលោកក៏មិនបានបង្ក្រាបក្រុមទាំងពីរឲ្យគោរពតាមលោកនោះដែរ ព្រោះពេលនោះ គឺជាឆ្នាំដំបូងនៃចំណាកស្រុក ខណៈដែលលោកស្ថិតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។ ពេលមួយ ក្រុមទន់ខ្សោយបានសម្លាប់មនុស្សម្នាក់ពីក្រុមដែលខ្លាំង។ ពេលនោះ ក្រុមខ្លាំងបានបញ្ជូនសារទៅកាន់ក្រុមទន់ខ្សោយថា៖ សូមពួកអ្នកបញ្ជូនសំណងមួយរយវ៉ាសុកមកកាន់ពួកយើងដូចដែលបានឯកភាពគ្នា។ ក្រុមទន់ខ្សោយបានតបវិញថា៖ តើធ្លាប់កើតមានឡើងទេនៅក្នុងភូមិពីរ ដែលសាសនារបស់គេទាំងពីរ គឺតែមួយ ពូជសាសន៍របស់គេទាំងពីរ គឺតែមួយ ហើយទឹកដីរបស់ពួកគេក៏តែមួយ ប៉ុន្តែសំណងបែរជាទទួលបានត្រឹមពាក់កណ្តាលនៃភាគីម្ខាងទៀតឬ? តាមពិត កាលពីមុន ការដែលពួកយើងផ្តល់ឲ្យពួកអ្នកបែបនេះ គឺជាការបំពានរបស់ពួកអ្នកមកលើពួកយើង ហើយពួកយើងខ្លាចពួកអ្នកប៉ុណ្ណោះ។ ចំណែកឯនៅពេលដែលមូហាំម៉ាត់មកដល់ហើយនោះ ពួកយើងមិនព្រមផ្តល់ឲ្យពួកអ្នកនេះបែបនោះទៀតឡើយ។ នៅពេលនោះ សង្គ្រាមស្ទើរតែផ្ទុះឡើងរវាងភាគីទាំងពីរ។ ក្រោយមក ពួកគេបានឯកភាពគ្នាឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើជាអ្នកកាត់សេចក្តីរវាងពួកគេ។ បន្ទាប់មក ក្រុមខ្លាំងបានពិចារណាថា៖ សូមស្បថនឹងអល់ឡោះ! មូហាំម៉ាត់នឹងមិនឲ្យពួកគេផ្ដល់ឲ្យពួកអ្នកទ្វេដងនៃអ្វីដែលគាត់ឲ្យពួកអ្នកផ្តល់ទៅពួកគេនោះឡើយ។ ពួកគេពិតជានិយាយត្រូវ។ ការដែលពួកយើងផ្ដល់ឲ្យបែបនេះ គឺជាការបំពានពីសំណាក់ពួកយើង និងជាការគាបសង្កត់លើពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបញ្ជូនអ្នកស៊ើបការទៅកាន់មូហាំម៉ាត់ ﷺ ដើម្បីឲ្យគេនាំគំនិតរបស់គាត់មកឲ្យពួកអ្នក។ ប្រសិនបើគាត់ផ្ដល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នកចង់បាន ពួកអ្នកឲ្យគាត់កាត់សេចក្តីឲ្យចុះ។ តែប្រសិនបើគាត់មិនផ្ដល់ឲ្យពួកអ្នកតាមអ្វីដែលពួកអ្នកចង់បានទេ ចូរពួកអ្នកបោះបង់គាត់ចុះ ហើយកុំឲ្យគាត់កាត់សេចក្តីឲ្យពួកអ្នក។ ដូច្នេះ ពួកគេក៏បានបញ្ជូនមនុស្សមួយក្រុមពីក្នុងចំណោមពួកពុតត្បុត(មូណាហ្វិក)ឲ្យទៅស៊ើបការពីរ៉ស៊ូលុលឡោះ ﷺ ដើម្បីមកប្រាប់ពួកគេពីគំនិតរបស់រ៉ស៊ូលុលឡោះ ﷺ ។ នៅពេលដែលគេបានទៅដល់រ៉ស៊ូលុលឡោះ ﷺ អល់ឡោះជាម្ចាស់បានបញ្ចុះវ៉ាហ៊ី និងបានប្រាប់អ្នកនាំសាររបស់ទ្រង់ពីរឿងរបស់ពួកគេទាំងអស់ ហើយនិងអ្វីដែលពួកគេចង់បាន។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់នៅក្នុងស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ៖ “يَا أَيُّهَا الرَّسُولُ لَا يَحْزُنْكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ مِنَ الَّذِينَ قَالُوا آمَنَّا” (ឱអ្នកនាំសារ! ចូរកុំព្រួយបារម្ភដោយសារតែពួកដែលប្រញាប់ប្រញាល់ទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថា៖ ពួកយើងមានជំនឿ)។ (អាល់ម៉ាអ៊ីហ្ទះ៖៤១) រហូតដល់បន្ទូលរបស់ទ្រង់៖ “وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللهُ فَأُولَئِكَ هُمِ الْفَاسِقُونَ” (ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ)។ (អាល់ម៉ាអ៊ីហ្ទះ៖៤១)។ បន្ទាប់មក អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ចំពោះក្រុមទាំងពីរនេះហើយដែលអល់ឡោះជាម្ចាស់បានបញ្ចុះនូវបន្ទូលរបស់ទ្រង់៖ “وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللهُ فَأُولَئِكَ هُمِ الْكَافِرُونَ” (ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៤]។ “...فَأُولَئِكَ هُمُ الظَّالِمُونَ” (...ពួកទាំងនោះ គឺជាពួកដែលបំពាន”។ [អាល់ម៉ាអ៊ីហ្ទះ:៤៥] និង “...فَأُولَئِكَ هُمُ الْفَاسِقُونَ” (...ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៧]។ ហើយពួកគេទាំងពីរក្រុមនេះឯងដែលអល់ឡោះចង់សំដៅ។فوائد الحديث
បញ្ជាក់ថា ពួកយូដាបានដឹងពីសច្ចភាពរបស់ណាពី ﷺ និងភាពស្មោះត្រង់របស់លោក។
បញ្ជាក់ពីកលល្បិចរបស់ពួកយូដា និងការបំពានរបស់ពួកគេ សូម្បីចំពោះគ្នាឯង។
អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ សម្រាប់ពួកយូដានឹងទទួលនូវភាពអាម៉ាស់នៅក្នុងលោកិយ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរនៅថ្ងៃបរលោក។
ការមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះជាម្ចាស់បានបញ្ចុះមក និងមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់ណាពី ﷺ គឺជាភស្តុតាងបញ្ជាក់ពីភាពគ្មានជំនឿ បំពាន និងល្មើសនឹងបទបញ្ជាអល់ឡោះ។
ភាពគ្រោះថ្នាក់របស់ពួកពុតត្បុត(មូណាហ្វិក) និងការសហការគ្នារបស់ពួកគេជាមួយនឹងពួកយូដា។
التصنيفات
Occasions of Revelation