إعدادات العرض
“ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។…
“ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
អំពី អាលី رضي الله عنه បាននិយាយថា៖ ណាពី ﷺ បានបញ្ជូនកងទ័ពមួយក្រុម ហើយលោកបានតែងតាំងបុរសម្នាក់នៃពួកអាន់សរ(ធ្វើជាមេទ័ព) និងបានប្រើពួកគេឲ្យប្រតិបត្តិតាមបុរសនោះ។ ពេលមួយ បុរសនោះមានការខឹងសម្បា។ គាត់ក៏និយាយថា៖ តើណាពី ﷺ មិនបានប្រើពួកអ្នកឲ្យប្រតិបត្តិតាមខ្ញុំទេឬ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ បុរសនោះក៏បានបន្តថា៖ ដូចនេះ ចូរពួកអ្នកប្រមូលអុសឲ្យខ្ញុំ។ ពួកគេក៏នាំគ្នាប្រមូលអុស។ បុរសនោះនិយាយថា៖ ចូរពួកអ្នកបង្កាត់ភ្លើង។ ពួកគេក៏បង្កាត់ភ្លើង។ បុរសនោះក៏និយាយទៀតថា៖ ចូរពួកអ្នកចូលទៅក្នុងភ្លើងនេះ។ ពេលនោះ ពួកគេពួកគេហៀបនឹងលោតចូល ប៉ុន្តែមានអ្នកខ្លះបានរារាំងអ្នកផ្សេងទៀត ដោយនិយាយថា៖ ការដែលពួកយើងដើរតាមណាពី ﷺ គឺដើម្បីគេចអំពីភ្លើងនេះឯង។ ពួកគេនៅតែជជែកគ្នាបែបនេះ រហូតដល់ភ្លើងបានរលត់ ហើយបុរសនោះក៏បានរសាយកំហឹង។ ពេលណាពី ﷺ លោកបានទទួលព័ត៌មាននេះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
الترجمة
العربية বাংলা دری Português Македонски Tiếng Việt Magyar ქართული ไทย Bahasa Indonesia Kurdî Hausa অসমীয়া English ગુજરાતી Nederlands Kiswahili ਪੰਜਾਬੀ Tagalog සිංහලالشرح
ណាពី ﷺ លោកបានបញ្ជូនកងទ័ពមួយក្រុម ហើយលោកបានតែងតាំងបុរសម្នាក់នៃពួកអាន់សរឲ្យធ្វើជាមេដឹកនាំគ្រប់គ្រងលើពួកគេ ហើយលោកបានប្រើពួកគេឲ្យប្រតិបត្តិតាមបុរសនោះ។ ពេលមួយ បុរសដែលជាមេដឹកនាំនោះបានខឹងចំពោះពួកគេ ហើយបុរសនោះក៏បាននិយាយទៅកាន់ពួកគេថា៖ តើណាពី ﷺ មិនបានប្រើពួកអ្នកឲ្យប្រតិបត្តិតាមខ្ញុំទេឬ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ បុរសនោះបានបន្តថា៖ បើដូចនេះ ខ្ញុំប្រើពួកអ្នកឲ្យប្រមូលអុស ហើយបង្កាត់ភ្លើង រួចចូរពួកអ្នកចូលទៅក្នុងភ្លើងនោះ។ ពេលនោះ ពួកគេក៏នាំគ្នាប្រមូលអុស រួចក៏បង្កាត់ភ្លើង។ នៅពេលដែលពួកគេមានបំណងនឹងចូលទៅក្នុងភ្លើងនោះ ពួកគេបានសម្លឹងមើលមុខគ្នាទៅវិញទៅមក។ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនបានដើរតាមណាពី ﷺ ឡើយ លើកលែងតែដើម្បីគេចអំពីភ្លើង(នរក)នេះឯង។ ដូចនេះ តើពួកយើងត្រូវចូលទៅក្នុងភ្លើងនេះដែរឬ? ក្នុងពេលដែលពួកគេស្ថិតក្នុងស្ថានភាពបែបនេះ អណ្តាតភ្លើងក៏បានរលត់ ហើយបុរសដែលជាមេដឹកនាំនោះក៏បានរសាយកំហឹង។ ក្រោយមក មានគេប្រាប់ណាពី ﷺ ពីរឿងនេះ។ ពេលនោះ លោកបានមានប្រសាសន៍ថា ប្រសិនបើពួកគេស្តាប់បង្គាប់បុរសនោះ ហើយចូលទៅក្នុងភ្លើងដែលពួកគេបានដុតនោះ ពួកគេប្រាកដជានឹងត្រូវទទួលទណ្ឌកម្មនៅក្នុងនោះ ហើយនឹងមិនអាចចេញមកបានឡើយ រហូតដល់ថ្ងៃអវសាននៃលោកិយ(ថ្ងៃបរលោក)។ មិនមានការស្តាប់បង្គាប់ចំពោះភាវៈដែលត្រូវបានគេបង្កើត(ម៉ាខ្លូក)ចំពោះប្រការដែលជាអំពើល្មើសនឹងអ្នកដែលបង្កើត(អល់ឡោះ)ឡើយ។ តាមពិត ការស្តាប់បង្គាប់ គឺតម្រូវឱ្យធ្វើចំពោះតែប្រការត្រឹមត្រូវប៉ុណ្ណោះ ពុំមែនចំពោះប្រការណាដែលជាអំពើបាបឡើយ។فوائد الحديث
បញ្ជាក់ថា ការស្តាប់បង្គាប់ ឬការប្រតិបត្តិតាម គឺចំពោះតែប្រការត្រឹមត្រូវប៉ុណ្ណោះ ហើយមិនអាចស្តាប់បង្គាប់ចំពោះប្រការដែលជាអំពើបាបឡើយ ទោះបីជាអ្នកបញ្ជានោះ គឺជាអ្នកដែលរូបគេមានកាតព្វកិច្ចត្រូវស្តាប់បង្គាប់ក៏ដោយ។
អ្នកប្រព្រឹត្តអំពើបាបដែលមានជំនឿលើអល់ឡោះតែមួយគត់(មានតាវហេទក្នុងខ្លួន)ត្រូវបានព្រមានពីភ្លើងនរក ប៉ុន្តែអល់ឡោះអាចនឹងអភ័យទោសឱ្យជននោះបាន។
បង្គាប់ប្រើឲ្យតែងតាំងមេដឹកនាំក្នុងពេលធ្វើសង្គ្រាម។ ក៏ដូចគ្នាផងដែរនៅក្នុងការធ្វើដំណើរ។
