إعدادات العرض
រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
អំពី សាហ្វីណះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
الترجمة
العربية Português دری Македонски Magyar ქართული Tiếng Việt বাংলা Kurdî ไทย অসমীয়া Bahasa Indonesia Nederlands ਪੰਜਾਬੀ Tagalog Kiswahili Hausaالشرح
ណាពី ﷺ លោកងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។ មួយសក ស្មើនឹងបួនមុទ ហើយមួយមុទ ស្មើនឹងមួយកំបង់នៃមនុស្សមាឌមធ្យម។فوائد الحديث
បង្គាប់ប្រើឲ្យមានការសន្សំសំចៃនៅក្នុងការប្រើប្រាស់ទឹកដើម្បីយកវូហ្ទុ និងងូតទឹក ហើយមិនត្រូវមានការខ្ជះខ្ជាយឡើយ ទោះបីជាទឹកមានសម្បូរហូរហៀរក៏ដោយ។
ស៊ូណិតប្រើប្រាស់ទឹកឲ្យបានតិចក្នុងពេលយកវូហ្ទុ និងក្នុងការងូតទឹកត្រឹមកម្រិតចាំបាច់ ហើយពិតណាស់ នេះគឺជាការចង្អុលបង្ហាញរបស់ណាពី ﷺ។
គោលបំណង គឺការធ្វើឱ្យបានពេញលេញនៅក្នុងការយកវូហ្ទុ និងការងូតទឹកដោយយកចិត្តទុកដាក់លើប្រការស៊ូណិត និងសុជីវធម៌ ដោយមិនមានការខ្ជះខ្ជាយ និងក៏មិនមានការខ្វះខាតនោះដែរ ព្រមទាំងពិចារណាលើកត្តាផ្សេងៗទៀតដូចជា ពេលវេលា ទឹកច្រើន ឬតិចជាដើម។
ពាក្យថា “ជូនុប” គឺសំដៅលើការបញ្ចេញទឹកកាម ឬការរួមមេត្រី។ គេឲ្យឈ្មោះវាដូចនេះ ព្រោះវារារាំងអ្នកដែលមានជូនុបពីការសឡាត និងការគោរពសក្ការៈមួយចំនួនទៀត រហូតដល់គេជម្រះសម្អាតកាយអំពីវា។
សក៖ ជាខ្នាតរង្វាល់ដែលគេស្គាល់ជាទូទៅ។ ពាក្យថា សក គឺសំដៅលើសកណាពី ដែលមានទម្ងន់ ៤៨០មីសក៏លនៃស្រូវបាឡេដែលល្អ ហើយបើគិតជាលីត្រ គឺស្មើនឹង៣លីត្រ។
មុទ៖ ជាខ្នាតរង្វាល់ឥស្លាម ដែលស្មើនឹងមួយកំបង់ដៃនៃមនុស្សមានមាឌមធ្យម។ មួយមុទស្មើនឹងមួយភាគបួននៃសក យោងតាមការឯកភាពគ្នារបស់សាសនវិទូខាងផ្នែកច្បាប់ឥស្លាម ហើយដែលស្មើនឹង ៧៥០ មិល្លីលីត្រ។
