إعدادات العرض
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ…
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
[صحيح] [متفق عليه]
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili Hausa English ગુજરાતી Tagalog Русский മലയാളം मराठीالشرح
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ពិតប្រាកដណាស់ ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារពីរពេលបានឆ្អែតក្នុងថ្ងៃតែមួយឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមអាហារពីរពេលនោះ គឺជាផ្លែល្មើ។فوائد الحديث
បង្ហាញពីការដាក់ខ្លួនរបស់ណាពី ﷺ និងក្រុមគ្រួសាររបស់លោក ដោយពេលខ្លះ ក្នុងមួយថ្ងៃ ពួកលោកមានអាហារសម្រាប់ទទួលទានត្រឹមតែមួយពេលប៉ុណ្ណោះ។
ផ្លែល្មើជាអាហារដែលងាយស្រួលរកជាងគេសម្រាប់ពួកលោកជាងអាហារដទៃ។
ឧត្តមភាពនៃការលះបង់លោកិយ និងភាពគ្រប់គ្រាន់នឹងជីវភាពរស់នៅដ៏តិចតួច ព្រោះវាជា ឥរិយាបថរបស់បណ្តាព្យាការី និងរបៀបរស់នៅរបស់បណ្តាអ្នកនាំសារជំនាន់មុន។
ការទទួលទានអាហារពីរពេលក្នុងមួយថ្ងៃ គឺជាប្រការដែលគេអនុញ្ញាត ហើយក៏ជាទម្លាក់របស់ពួកអារ៉ាប់ដែលគេដឹងជាទូទៅផងដែរ ដោយពួកគេទទួលទានអាហារពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺអាហារពេលព្រឹក និងអាហារពេលយប់។
