إعدادات العرض
“ចូរពួកអ្នកផ្តល់អំណោយដល់គ្នាទៅវិញទៅមក នោះពួកអ្នកនឹងកាន់តែស្រឡាញ់គ្នា”។
“ចូរពួកអ្នកផ្តល់អំណោយដល់គ្នាទៅវិញទៅមក នោះពួកអ្នកនឹងកាន់តែស្រឡាញ់គ្នា”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្តល់អំណោយដល់គ្នាទៅវិញទៅមក នោះពួកអ្នកនឹងកាន់តែស្រឡាញ់គ្នា”។
[حسن] [رواه البخاري في الأدب المفرد وأبو يعلى والبيهقي]
الترجمة
العربية বাংলা دری Português Македонски ไทย Tiếng Việt Magyar ქართული Indonesia Kurdî Hausa Tagalog অসমীয়া മലയാളം English ગુજરાતી Nederlands Kiswahili ਪੰਜਾਬੀ සිංහල Русский मराठी ಕನ್ನಡ Српски Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានជំរុញអ្នកមូស្លីមឲ្យផ្តល់អំណោយ ឬជូនកាដូដល់គ្នាទៅវិញទៅមក។ ជាការពិតណាស់ ការផ្តល់អំណោយ ឬជូនកាដូដល់គ្នានោះ គឺជាមូលហេតុមួយដែលធ្វើឲ្យពួកគេកាន់តែមានចិត្តស្រឡាញ់រាប់អានគ្នា និងមានភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក។فوائد الحديث
លើកទឹកចិត្តឲ្យផ្តល់អំណោយ ឬជូនកាដូដល់គ្នា ព្រោះណាពី ﷺ លោកបានបង្គាប់ប្រើឲ្យធ្វើដូច្នេះ។
ការផ្តល់អំណោយ ឬជូនកាដូដល់គ្នា គឺជាមូលហេតុមួយដែលនាំមកនូវក្តីស្រឡាញ់ចំពោះគ្នា។
គប្បីលើមនុស្សត្រូវធ្វើនូវរាល់ទង្វើទាំងឡាយណាដែលនាំមកនូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក មិនថាជាការជូនកាដូឬអំណោយដល់គ្នា ប្រើពាក្យសម្តីទន់ភ្លន់ និយាយពាក្យសម្តីល្អៗ ឬមានទឹកមុខញញឹមរកគ្នា អាស្រ័យទៅតាមលទ្ធភាពរបស់ខ្លួន។
التصنيفات
Gift