إعدادات العرض
“វានឹងមិនទទួលជោគជ័យឡើយ សម្រាប់ក្រុមដែលមានស្ត្រីជាអ្នកដឹកនាំកិច្ចការរបស់ពួកគេនោះ”។
“វានឹងមិនទទួលជោគជ័យឡើយ សម្រាប់ក្រុមដែលមានស្ត្រីជាអ្នកដឹកនាំកិច្ចការរបស់ពួកគេនោះ”។
អំពី អាពូពឹករ៉ោះ رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វានឹងមិនទទួលជោគជ័យឡើយ សម្រាប់ក្រុមដែលមានស្ត្រីជាអ្នកដឹកនាំកិច្ចការរបស់ពួកគេនោះ”។
الترجمة
العربية Bosanski English فارسی Français Русский हिन्दी 中文 Indonesia اردو Kurdî Português دری Македонски Tiếng Việt Magyar ქართული বাংলা ไทย অসমীয়া Hausa Nederlands ਪੰਜਾਬੀ Kiswahili Tagalog ગુજરાતી සිංහල मराठीالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ មិនទទួលជោគជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេឡើយ ក្រុមដែលលើកស្ត្រីធ្វើជាអ្នកដឹកនាំពួកគេនោះ មិនថានៅក្នុងស្ថាប័នតុលាការ ឬមេដឹកនាំនៃស្ថាប័នទូទៅ ឬរដ្ឋមន្ត្រីក្រសួងនោះទេ។فوائد الحديث
ស្ត្រីមិនអាចធ្វើជាមេដឹកនាំ ឬធ្វើជាអ្នកកាត់សេចក្តីរវាងមនុស្ស ក៏ដូចជាកិច្ចការងារផ្សេងទៀតដែលជាការដឹកនាំទូទៅបានឡើយ។ ចំណែកឯការគ្រប់គ្រងដោយឡែក ឬឯកជន ដូចជាការគ្រប់គ្រងលើទ្រព្យវ៉ាកាហ្វ ឬក្មេងកំព្រា ឬដឹកនាំគ្រប់គ្រងសាលារៀនជាដើម គឺគ្មានបញ្ហាឡើយ។
បញ្ជាក់ពីភាពទន់ខ្សោយរបស់ស្រ្តី។ ពិតណាស់ ស្ត្រីមិនអាចដឹកនាំទូទៅដូចបុរសបានឡើយ ហើយការតែងតាំងស្ត្រីក្នុងមុខតំណែងបែបនេះ គឺជាមូលហេតុមួយដែលធ្វើឲ្យការងារមិនទទួលបានជោគជ័យ។
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតស្រ្តី ហើយបានផ្តល់ឲ្យស្ត្រីនូវលក្ខណៈធម្មជាតិខុសពីធម្មជាតិរបស់បុរស។ ដូចនេះ កិច្ចការមួយចំនួនមិនសមស្របសម្រាប់ស្រ្តីឡើយដោយពិនិត្យលើលក្ខណៈធម្មជាតិរបស់ស្ត្រី។ ក៏ដូចគ្នាដែរ កិច្ចការមួយចំនួនក៏មិនសមស្របសម្រាប់បុរសនោះដែរ ដោយពិនិត្យលើលក្ខណៈធម្មជាតិដាច់ដោយឡែករបស់បុរស។
ពាក្យថា “មិនទទួលបានជោគជ័យ”ត្រង់ចំណុចនេះ គឺសំដៅលើភាពជោគជ័យតាមបរិបទនៃច្បាប់ឥស្លាម ពោលគឺការសម្រេចបាននូវប្រការល្អទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ភាពជោគជ័យនៃអំណាចមិនបានធានាថាពួកគេត្រូវតែទទួលបានការពេញចិត្តពីអល់ឡោះឡើយ។ ជនណាហើយដែលមិនគោរពប្រតិបត្តិអល់ឡោះ ជននោះមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យឡើយ បើទោះបីជាកិច្ចការលោកិយរបស់គេមើលទៅហាក់ដូចជាស្ថិតក្នុងលក្ខណៈល្អប្រសើរក៏ដោយ។
ហាទីស្ហនេះមិនមែនជាការបន្ទាបតម្លៃស្ត្រីនោះឡើយ ក៏ប៉ុន្តែវាជាការចង្អុលបង្ហាញប្រាប់ពីសមត្ថភាពរបស់ស្ត្រី ជាការចង្អុលបង្ហាញមួយដែលត្រឹមត្រូវ សមស្របនឹងស្ត្រី។
