មានគេសួរ អាណាស អំពីរបៀបសូត្ររបស់ណាពី ﷺ។ គាត់បានឆ្លើយថា៖ លោកសូត្របង្អូសសំឡេង។

មានគេសួរ អាណាស អំពីរបៀបសូត្ររបស់ណាពី ﷺ។ គាត់បានឆ្លើយថា៖ លោកសូត្របង្អូសសំឡេង។

អំពី កតាហ្ទះ បាននិយាយថា៖ មានគេសួរ អាណាស អំពីរបៀបសូត្ររបស់ណាពី ﷺ។ គាត់បានឆ្លើយថា៖ លោកសូត្របង្អូសសំឡេង។ បន្ទាប់មក គាត់សូត្រ៖ “بسم الله الرحمن الرحيم” ដោយបង្អូសសំឡេងត្រង់“بسم الله” នៅត្រង់ “الرحمن” និងនៅត្រង់ “الرحيم”។

[صحيح] [رواه البخاري]

الشرح

មានគេសួរ អាណាស ពិន ម៉ាលិក رضي الله عنه អំពីរបៀបសូត្រគម្ពីរគួរអានរបស់ណាពី ﷺ។ គាត់បានឆ្លើយថា៖ គឺលោកសូត្របង្អូសសំឡេង។ បន្ទាប់មក គាត់សូត្រ៖ “بسم الله الرحمن الرحيم” ដោយបង្អូសសំឡេងត្រង់អក្ស “ل” ចំពោះពាក្យ“بسم الله” នៅត្រង់អក្សរ “م” ចំពោះពាក្យ “الرحمن” និងនៅត្រង់អក្ស “ح” ចំពោះពាក្យ “الرحيم”។

فوائد الحديث

"المد" គឺការសូត្របង្អូសនូវតួអក្សរដែលមានសំឡេងវែង គឺ "و" "ا" និង "ي" បើកាលណាតួអក្សរទាំងនេះស្លាប់ (سكون) ហើយស្រៈ(حركة)ខាងមុខសមស្របនឹងសំឡេងវែងរបស់វា។

បញ្ជាក់ពីការចង្អុលបង្ហាញរបស់ណាពី ﷺ នៅក្នុងការសូត្រគម្ពីរគួរអាន។

បង្ហាញការអនុវត្តផ្ទាល់ដើម្បីបញ្ជាក់ពីរបៀបនៃការសូត្រគម្ពីរគួរអានរបស់ណាពី ﷺ។

អាស្ស៊ិនទី បាននិយាយថា៖ ចំពោះសម្តីរបស់គាត់៖ “លោកសូត្របង្អូសសំឡេង” ពោលគឺលោកសូត្របង្អូសតួអក្សរដែលអាចសូត្របង្អូសបាន ដែលការធ្វើបែបនេះ គឺជួយដល់ការសញ្ជឹងគិត និងជួយដល់ការត្រិះរិះពិចារណាពីអត្ថន័យ។

សារៈសំខាន់នៃការស្គាល់ពីតាច្ចវិទ និងគួរអានវិទ្យា។

ការយល់ពីអត្ថបទភស្តុតាង(គួរអាននិងស៊ុណ្ណះ) គឺត្រូវត្រឡប់ទៅកាន់អ្នកប្រាជ្ញឥស្លាម ដូចដែលគេបានសួរទៅកាន់អាណាស رضي الله عنه ហើយគាត់ក៏បានបញ្ជាក់ប្រាប់ដល់អ្នកដែលបានសួរ។

التصنيفات

Science of Tajweed