إعدادات العرض
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។
អំពី ជើពៀរ ពិន សាមូរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
الترجمة
العربية Português دری Македонски Magyar ქართული Tiếng Việt বাংলা Kurdî ไทย অসমীয়া Indonesia Nederlands ਪੰਜਾਬੀ Kiswahili Hausa English Tagalog ગુજરાતી Русский मराठी മലയാളം ಕನ್ನಡ Српски සිංහලالشرح
ក្នុងចំណោមស៊ុណ្ណះណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច គឺលោកអង្គុយនៅកន្លែងដែលលោកសឡាត រហូតដល់ថ្ងៃរះខ្ពស់។ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុសនោះឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយបណ្តាសហាហ្ពាត់ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវរបស់ពួកគេក្នុងសម័យកាលមុនឥស្លាមមកនិយាយ ខណៈដែលលោកនៅស្ងៀម។ ពេលនោះ ពួកគេនាំគ្នាសើច ហើយពេលខ្លះ លោកក៏ញញឹមជាមួយពួកគេដែរ។فوائد الحديث
ស៊ូណិតសូត្រហ្ស៊ីកៀរបន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងអង្គុយនៅកន្លែងដែលខ្លួនសឡាតនោះ ដរាបណាគ្មានកិច្ចការចាំបាច់។
បញ្ជាក់ពីសុជីវធម៌ដ៏ល្អប្រពៃរបស់ណាពី ﷺ និងភាពទន់ភ្លន់របស់លោកជាមួយអ្នកដទៃ ដោយលោកតែងអង្គុយជាមួយសហាហ្ពាត់របស់លោក ហើយស្តាប់រឿងរ៉ាវរបស់ពួកគេ និងការនិទានរបស់ពួកគេ ព្រមទាំងញញឹមជាមួយពួកគេផងដែរ។
អនុញ្ញាតឲ្យនិយាយរឿងរ៉ាវរបស់ខ្លួន និងរំលឹកពីរឿងរ៉ាវអវិជ្ជារបស់ខ្លួនកន្លងមកនៅក្នុងម៉ាស្ជិត។
អនុញ្ញាតចំពោះការសើច និងញញឹម ពីព្រោះអ្វីដែលគេហាមឃាត់ គឺការសើចច្រើនប៉ុណ្ណោះ។
