إعدادات العرض
រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។
រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។
[صحيح] [رواه أحمد والبيهقي]
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული Kurdî বাংলা ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili English ગુજરાતી Hausa Tagalog Русский മലയാളം मराठीالشرح
អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានប្រាប់ថា ពិតប្រាកដណាស់ ណាពី ﷺ លោកមិនផ្តើមការប្រយុទ្ធនឹងក្រុមណាមួយនោះឡើយ លុះត្រាតែលោកអំពាវនាវពួកគេទៅកាន់សាសនាឥស្លាមជាមុនសិន។ ប្រសិនបើពួកគេមិនឆ្លើយតបនឹងការអំពាវនាវរបស់លោក ទើបលោកប្រយុទ្ធនឹងពួកគេ។فوائد الحديث
គេដាក់លក្ខខណ្ឌតម្រូវឲ្យធ្វើការអំពាវនាវមនុស្សទៅកាន់ឥស្លាមជាមុនសិនមុននឹងប្រយុទ្ធនឹងពួកគេ ប្រសិនបើឥស្លាមមិនបានទៅដល់ពួកគេ។
ណាពី ﷺ លោកតែងអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម។ ប្រសិនបើពួកគេបដិសេធ លោកតម្រូវឲ្យពួកគេបង់ពន្ធ(ជីហ្សយ៉ះ)។ តែប្រសិនបើពួកគេនៅតែបដិសេធទៀត ទើបលោកប្រយុទ្ធនឹងពួកគេ ដូចដែលមានបញ្ជាក់នៅក្នុងហាទីស្ហជាច្រើនផ្សេងទៀត។
បុព្វហេតុនៃការប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ(ជីហាទ) គឺនាំមនុស្សឲ្យចូលសាសនាឥស្លាម មិនមែនជាមហិច្ចតាចង់បានអាយុជីវិត ទ្រព្យសម្បត្តិ និងទឹកដីរបស់ពួកគេឡើយ។
التصنيفات
Rulings and Issues of Jihad