“ពិតណាស់ ខ្ញុំមិនចាប់ដៃស្រ្តីឡើយ។ តាមពិត សម្តីរបស់ខ្ញុំទៅកាន់ស្ត្រីមួយរយនាក់…

“ពិតណាស់ ខ្ញុំមិនចាប់ដៃស្រ្តីឡើយ។ តាមពិត សម្តីរបស់ខ្ញុំទៅកាន់ស្ត្រីមួយរយនាក់ ដូចជាសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់

៖ ខ្ញុំបានទៅជួបនឹងណាពី ﷺ ខ្ញុំបានទៅជួបនឹងណាពី ﷺ ជាមួយនឹងស្ត្រីមួយក្រុមក្នុងចំណោមពួកអាន់សរដើម្បីធ្វើសច្ចាប្រណិធាននឹងលោក។ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងធ្វើសច្ចាប្រណិធាននឹងលោកថា ពួកយើងនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយពួកយើងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងមិនជំទាស់នឹងលោកចំពោះប្រការល្អឡើយ។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ចំពោះអ្វីដែលពួកនាងមានសមត្ថភាព និងលទ្ធភាព”។ គាត់បាននិយាយថា៖ ពួកយើងបាននិយាយថា៖ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មានក្តីមេត្តាករុណាបំផុតចំពោះពួកយើង។ សូមលោកមកនេះ ពួកយើងនឹងធ្វើសច្ចាប្រណិធាននឹងលោក ឱរ៉ស៊ូលុលឡោះ! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ខ្ញុំមិនចាប់ដៃស្រ្តីឡើយ។ តាមពិត សម្តីរបស់ខ្ញុំទៅកាន់ស្ត្រីមួយរយនាក់ ដូចជាសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់ ឬប្រៀបដូចសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់ដូចគ្នាដែរ”។

[صحيح]

الشرح

អ៊ូម៉ៃម៉ះ ពិនទី រូក័យកោះ رضي الله عنها បានប្រាប់ថា ពិតណាស់ គាត់បានទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ហើយទៅជាមួយនាងផងដែរ គឺមានស្ត្រីមួយក្រុមក្នុងចំណោមពួកអាន់សរដើម្បីធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ ថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយពួកនាងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងមិនជំទាស់នឹងរ៉ស៊ូលុលឡោះចំពោះប្រការល្អឡើយ។ ពេលនោះ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ គឺចំពោះអ្វីដែលពួកនាងមានសមត្ថភាព និងលទ្ធភាព។ ពួកយើងបាននិយាយថា៖ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មានក្តីមេត្តាករុណាបំផុតចំពោះពួកយើង។ សូមលោកមកនេះ ពួកយើងនឹងធ្វើសច្ចាប្រណិធាននឹងលោក ឱរ៉ស៊ូលុលឡោះ ដោយការចាប់ដៃ ដូចដែលពួកបុរសៗបានធ្វើ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ពិតណាស់ ខ្ញុំមិនចាប់ដៃស្រ្តីឡើយ។ តាមពិត សម្តីរបស់ខ្ញុំ និងការធ្វើសច្ចាប្រណិធានរបស់ខ្ញុំចំពោះស្ត្រីមួយរយនាក់ ដូចជាសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់ដូច្នោះដែរ។

فوائد الحديث

បញ្ជាក់ពីរបៀបធ្វើសច្ចាប្រណិធានរបស់ណាពី ﷺ ជាមួយនឹងស្ត្រីទាំងឡាយ។

ហាមឃាត់ការចាប់ដៃជាមួយស្ត្រីក្រៅពីស្ត្រីដែលជាម៉ះរិមនឹងគ្នា។

ការដាក់បន្ទុកក្នុងការអនុវត្តច្បាប់សាសនា គឺភ្ជាប់ជាមួយនឹងសមត្ថភាព និងលទ្ធភាព។

التصنيفات

Men-Women Relationships