គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។

គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។

អំពី អាល់អាសវ៉ាត់ ពិន យ៉ាហ្ស៊ីទ បាននិយាយថា៖ ខ្ញុំបានសួរអាអ៊ីស្ហះថា៖ តើណាពី ﷺ លោកធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។

[صحيح] [رواه البخاري]

الشرح

មានគេសួរអ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ពីស្ថានភាពរបស់ណាពី ﷺ នៅក្នុងផ្ទះរបស់លោក ថាតើលោកធ្វើអ្វីខ្លះ? គាត់បានឆ្លើយថា៖ លោកជាមនុស្សលោកធម្មតាដូចគេឯងដែរ។ លោកធ្វើការដូចបុរសទាំងឡាយធ្វើការនៅក្នុងផ្ទះរបស់ពួកគេដែរ ដោយលោកបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់លោកដូចគេឯង។ លោកច្បូតទឹកដោះពពែ ប៉ះសម្លៀកបំពាក់ ដេរស្បែកជើង និងជួសជុលធុងទឹក។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាតដោយមិនពន្យារពេលឡើយ។

فوائد الحديث

បង្ហាញពីភាពពេញលេញនៃការដាក់ខ្លួនរបស់ណាពី ﷺ និងការធ្វើល្អរបស់លោកចំពោះក្រុមគ្រួសារ។

មិនត្រូវឲ្យកិច្ចការលោកិយរំខានមិនឲ្យប្រតិបត្តិសឡាតឡើយ។

ការថែរក្សារបស់ណាពី ﷺ លើការសឡាតក្នុងពេលដំបូងរបស់វា។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះជំរុញឲ្យបុរសចេះបម្រើគ្រួសារ ដាក់ខ្លួន និងបោះបង់ភាពក្រអឺតក្រទម។

التصنيفات

Prophet's Wives and Family Issues, Men-Women Relationships