إعدادات العرض
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ…
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული Kurdî বাংলা ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili English ગુજરાતી Hausa Tagalog Русский മലയാളം मराठी Српски සිංහල ಕನ್ನಡ हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាដែលបានស្លាប់ ហើយទៅជួបនឹងអល់ឡោះជាម្ចាស់ក្នុងនាមជាអ្នកដែលមានជំនឿលើអល់ឡោះតែមួយគត់(មានតាវហេទក្នុងខ្លួន)ដោយរូបគេមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ ជននោះនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌ បើទោះជារូបគេអាចត្រូវគេដាក់ទណ្ឌកម្មក្នុងឋាននរកព្រោះតែបាបកម្មដែលរូបគេមានក៏ដោយ។ ហើយបុគ្គលណាដែលបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមាន មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ ព្រោះតែគេមានអំពើស្ហ៊ីរិកជាប់ខ្លួន ហើយឋានសួគ៌ត្រូវបានគេដាក់បម្រាមចំពោះជននោះ។فوائد الحديث
ព្រមានពីប្រការស្ហ៊ីរិក។ ពិតណាស់ វាជាបាបកម្ម និងជាប្រការខុសឆ្គងដែលធំធេងជាងគេបំផុត ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសចំពោះអំពើស្ហ៊ីរិកឡើយ។
បញ្ជាក់ពីឧត្តមភាពនៃជំនឿឯកទេពនិយម(តាវហេទ) ហើយអ្នកដែលមានជំនឿនេះក្នុងខ្លួនប្រាកដជានឹងបានចូលឋានសួគ៌ ទោះបីជាអាចទទួលទណ្ឌកម្មខ្លះសិនក៏ដោយ។
សារៈសំខាន់នៃការមានជំហររឹងមាំលើជំនឿឯកទេពនិយម(តាវហេទ)រហូតដល់ស្លាប់ ហើយមិនត្រូវធ្លាក់ក្នុងអំពើពហុទេពនិយម(ស្ហ៊ីរិក)ដែលផ្ទុយនឹងជំនឿឯកទេពនិយមឡើយ។
