إعدادات العرض
“គ្រប់ណាពីទាំងអស់ គឺអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យនូវអច្ឆរិយភាពដើម្បីឱ្យមនុស្សមានជំនឿលើពួកលោក។
“គ្រប់ណាពីទាំងអស់ គឺអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យនូវអច្ឆរិយភាពដើម្បីឱ្យមនុស្សមានជំនឿលើពួកលោក។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្រប់ណាពីទាំងអស់ គឺអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យនូវអច្ឆរិយភាពដើម្បីឱ្យមនុស្សមានជំនឿលើពួកលោក។ តាមពិត អ្វីដែលគេបានផ្តល់ឲ្យខ្ញុំ គឺគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា រូបខ្ញុំនឹងមានអ្នកដើរតាមច្រើនជាងគេបង្អស់នាថ្ងៃបរលោក”។
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русский मराठी മലയാളം ಕನ್ನಡ Српски Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានលើកឡើងថា ជាការពិតណាស់ គ្រប់ណាពីទាំងអស់ អល់ឡោះជាម្ចាស់ទ្រង់បានពង្រឹងដល់ពួកលោក និងបានប្រទានឲ្យពួកលោកនូវសញ្ញាភស្តុតាង និងអច្ឆរិយភាពជាច្រើនដែលអាចយកមកធ្វើជាភស្តុតាងបញ្ជាក់ពីភាពជាណាពីរបស់ពួកលោក ហើយទាមទារឲ្យអ្នកដែលបានឃើញសញ្ញាភស្តុតាងទាំងនោះមានជំនឿចំពោះសច្ចភាពរបស់ពួកលោក។ វាជាភស្តុតាងដែលគេគ្មានលេសតវ៉ានោះឡើយ ពីព្រោះគេមិនអាចបដិសេធវាបាន ប៉ុន្តែពេលខ្លះនៅតែមានអ្នកដែលបដិសេធវាដោយភាពរឹងរូស។ ចំពោះណាពីមូហាំម៉ាត់ ﷺ វិញ សញ្ញាភស្តុតាង និងអច្ឆរិយភាពរបស់លោក គឺគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ជាវ៉ាហ៊ីទៅកាន់លោក ពីព្រោះគម្ពីរគួរអានមានការណ៍អស្ចារ្យដ៏ច្បាស់លាស់ជាបន្តបន្ទាប់ ពីព្រោះវាមានអត្ថប្រយោជន៍ជាច្រើន និងទូលំទូលាយ។ ដូចគ្នានេះដែរ គម្ពីរគួរអានគឺជាការចង្អុលបង្ហាញ ហើយផ្ទុកនូវដំណឹងដែលទាក់ទងនឹងអ្វីដែលនឹងកើតឡើង និងផ្តល់នូវអត្ថប្រយោជន៍មនុស្សទាំងឡាយ ទាំងអ្នកដែលមានវត្តមាន និងអ្នកដែលនឹងមានវត្តមាន។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ ហើយខ្ញុំសង្ឃឹមថា រូបខ្ញុំនឹងមានអ្នកដើរតាមច្រើនជាងគេបង្អស់នាថ្ងៃបរលោក។فوائد الحديث
ទទួលស្គាល់នូវសញ្ញាភស្តុតាងសម្រាប់ណាពីទាំងឡាយ ហើយនេះជាក្តីមេត្តាករុណាមួយរបស់អល់ឡោះជាម្ចាស់ និងជាក្តីសប្បុរសរបស់ទ្រង់ចំពោះប្រជាជាតិទាំងឡាយ។
បញ្ជាក់ពីភាពធំធេងនៃអច្ឆរិយភាពរបស់ណាពី ﷺ។
បញ្ជាក់ពីឋានៈដ៏ធំធេងរបស់ណាពី ﷺ និងឧត្តមភាពរបស់លោកលើសបណ្តាណាពីដទៃ។
ចំពោះប្រសាសន៍របស់លោក៖ “តាមពិត អ្វីដែលគេបានផ្តល់ឲ្យខ្ញុំ គឺគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំ” អ៊ិពនូហាជើរ បាននិយាយថា៖ នេះពុំមែនមានន័យថា អច្ឆរិយភាពរបស់លោកមានតែគម្ពីរគួរអាននេះមួយ ហើយគេមិនបានផ្តល់ឲ្យលោកនូវអច្ឆរិយភាពផ្សេងទៀតដូចដែលគេបានផ្តល់ឲ្យអ្នកមុនលោកឡើយ។ ផ្ទុយទៅវិញ អត្ថន័យរបស់វា គម្ពីរគួរអាន គឺជាអច្ឆរិយភាពដ៏ធំធេងដែលពិសេសជាងគេបំផុតលើសពីណាពីផ្សេងទៀត។
ចំពោះប្រសាសន៍របស់លោក៖ “ហើយខ្ញុំសង្ឃឹមថា រូបខ្ញុំនឹងមានអ្នកដើរតាមច្រើនជាងគេបង្អស់នាថ្ងៃបរលោក” អាន់ណាវ៉ាវី បាននិយាយថា៖ នេះគឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពី។ ជាការពិតណាស់ ណាពី ﷺ លោកបានប្រាប់បែបនេះក្នុងសម័យកាលមួយដែលអ្នកឥស្លាមមានចំនួនតិចតួចនៅឡើយ។ បន្ទាប់មកអល់ឡោះបានប្រទានជ័យជំនះដល់អ្នកកាន់សាសនាអ៊ីស្លាម និងពរជ័យដល់ពួកគេរហូតដល់ចំនួនអ្នកកាន់សាសនាអ៊ីស្លាមមានចំនួនច្រើន ដូចដែលយើងទាំងអស់គ្នាបានដឹង។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។
