إعدادات العرض
មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា…
មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកលើពួកយើងជាពួកយូដាវិញ ពួកយើងប្រាកដជាយកថ្ងៃនោះ ធ្វើជាថ្ងៃបុណ្យជាមិនខាន។
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ពិតណាស់ មានបុរសម្នាក់នៃពួកយូដាបាននិយាយទៅកាន់គាត់ថា៖ ឱអាមីរុលមុមីនីន! មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកលើពួកយើងជាពួកយូដាវិញ ពួកយើងប្រាកដជាយកថ្ងៃនោះ ធ្វើជាថ្ងៃបុណ្យជាមិនខាន។ គាត់បានសួរថា៖ តើអាយ៉ាត់មួយណាទៅ? បុរសនោះបានឆ្លើយថា៖ គឺអាយ៉ាត់៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា”។ [អាល់ម៉ាអ៊ីហ្ទះ៖៣]។ អ៊ូមើរបាននិយាយថា៖ យើងពិតជាបានដឹងអំពីថ្ងៃនោះ ហើយនិងកន្លែងដែលគេបញ្ចុះអាយ៉ាត់នេះទៅកាន់ណាពី ﷺ គឺនៅពេលដែលលោកកំពុងឈរនៅឯអារ៉ហ្វះ ក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული Bahasa Indonesia Kurdî বাংলা ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalogالشرح
មានបុរសម្នាក់នៃពួកយូដាបានទៅជួបនឹងអាមីរុលមុមីនីន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ហើយនិយាយទៅកាន់គាត់ថា៖ មានអាយ៉ាត់មួយនៅគម្ពីរគួរអានរបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកកាន់ពួកយើងនៅក្នុងគម្ពីរតាវរ៉តរបស់ពួកយើងវិញ ប្រាកដជាពួកយើងយកថ្ងៃនោះធ្វើជាថ្ងៃប្រារព្ធពិធីបុណ្យជាមិនខាន ដើម្បីជាការថ្លែងអំណរគុណចំពោះឧបការគុណនៃការបញ្ចុះអាយ៉ាត់ដ៏ធំធេងនេះ។ អ៊ូមើរ رضي الله عنه បានសួរទៅកាន់បុរសនោះថា៖ តើអាយ៉ាត់មួយណាទៅ? បុរសនោះបានឆ្លើយថា៖ គឺអាយ៉ាត់៖ “الْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ وَأَتْمَمْتُ عَلَيْكُمْ نِعْمَتِي وَرَضِيتُ لَكُمُ الْإِسْلَامَ دِينًا” (ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា។) ពេលនោះ អ៊ូមើរ رضي الله عنه បាននិយាយថា៖ ពួកយើងពិតជាបានដឹងអំពីថ្ងៃនោះ ហើយនិងកន្លែងដែលអាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះត្រូវបានបញ្ចុះមក។ ជាការពិតណាស់ អាយ៉ាត់នេះត្រូវបានបញ្ចុះទៅកាន់ណាពី ﷺ នៅថ្ងៃជុមអាត់ ខណៈដែលលោកនៅឯអារ៉ហ្វះ។ ថ្ងៃទាំងពីរនេះគឺជាថ្ងៃដ៏ពិសិដ្ឋសម្រាប់អ្នកមូស្លីម។فوائد الحديث
បញ្ជាក់ពីការយកចិត្តទុកដាក់របស់អ៊ូមើរ رضي الله عنه ចំពោះទីកន្លែង និងពេលវេលាដែលអាយ៉ាត់នៃគម្ពីរគួរអានត្រូវបានបញ្ចុះមក។
នៅក្នុងអាយ៉ាត់នេះបញ្ជាក់ពីការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ចំពោះប្រជាជាតិនេះ ខណៈដែលទ្រង់បានបំពេញសាសនារបស់ប្រជាជាតិនេះឲ្យមានភាពពេញលេញ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់ប្រជាជាតិនេះដោយពួកគេមិនត្រូវការបន្ថែមអ្វីទៅក្នុងសាសនានេះឡើយ។ ដូចនេះ អ្វីដែលគេបង្កើតឡើងថ្មីក្រោយពីសាសនានេះមានភាពពេញលេញហើយនូវអ្វីដែលគ្មានភស្តុតាងអំពីសាសនានេះទេនោះ គឺគេចាត់ទុកថាជាអំពើពិតអះដែលវង្វេង ដូចដែលមានភស្តុតាងបញ្ជាក់ដូចនេះពីណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើងនូវអ្វីដែលមិនមែនអំពីសាសនានេះទេនោះ វានឹងត្រូវគេបដិសេធចោល”។
តាមរយៈហាទីស្ហនេះគេអាចទាញបានថា ពិធីបុណ្យទាំងឡាយ គឺគេមិនអាចឆ្នៃបង្កើតវាឡើងដោយគំនិតខ្លួនឯង ដូចដែលពួកអះលីគីតាបមុនយើងបានធ្វើនោះឡើយ។ តាមពិត គឺអាស្រ័យទៅតាមអ្វីដែលច្បាប់បានបញ្ញត្តិ ហើយដើរតាមអ្វីដែលច្បាប់បានកំណត់។ ចំពោះអាយ៉ាត់នេះ មិនត្រឹមតែផ្ទុកទៅដោយការផ្តល់ភាពពេញលេញដល់សាសនាឥស្លាម និងបង្គ្រប់នូវឧបការគុណប៉ុណ្ណោះទេ អល់ឡោះជាម្ចាស់ថែមទាំងបានបញ្ចុះអាយ៉ាត់នេះនៅក្នុងថ្ងៃដែលទ្រង់បានកំណត់យកវាធ្វើជាថ្ងៃបុណ្យដ៏ពិសិដ្ឋសម្រាប់ប្រជាជាតិនេះដោយហេតុពីរយ៉ាង៖ ទីមួយ៖ វាជាថ្ងៃបុណ្យ(រ៉យ៉ា)ប្រចាំសប្តាហ៍ ពោលគឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ទីពីរ៖ វាជាថ្ងៃបុណ្យរបស់អ្នកដែលទៅធ្វើធម្មយាត្រាហាជ្ជី ជាថ្ងៃជួបជុំគ្នាដ៏ធំបំផុតរបស់ពួកគេ ពោលគឺថ្ងៃអារ៉ហ្វះ ។
អ៊ីម៉ាំ អាស្សាក់ទី បានបកស្រាយអាយ៉ាត់ខាងលើនេះថា៖ “الْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ” (ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នក)តាមរយៈការផ្តល់នូវជ័យជម្នះពេញលេញ ភាពល្អឥតខ្ចោះនៃច្បាប់បញ្ញត្តិទាំងខាងក្រៅ និងខាងក្នុង ទាំងមូលដ្ឋានគ្រឹះ និងទាំងមែកធាង។ អាស្រ័យហេតុនេះ មានគម្ពីរគួរអាន និងស៊ុណ្ណះ គឺគ្រប់គ្រាន់ហើយនៅក្នុងក្បួនច្បាប់នៃសាសនា ទាំងមូលដ្ឋានគ្រឹះ ទាំងមែកធាងរបស់វា។ ហេតុនេះ បុគ្គលគ្រប់រូបដែលអះអាងថា ជាការពិតណាស់ មនុស្សចាំបាច់ត្រូវការចំណេះដឹងផ្សេងទៀតក្រៅពីចំណេះដឹងទាក់ទងនឹងគម្ពីរគួរអាន និងស៊ុណ្ណះដើម្បីស្គាល់អំពីគោលជំនឿ និងច្បាប់បញ្ញត្តិរបស់ខ្លួន ដូចជាទស្សនៈវិជ្ជា(علم الكلام)ជាដើមនោះ គឺអ្នកនោះជាមនុស្សអវិជ្ជា ដែលការអះអាងរបស់ជននោះមិនត្រូវយកជាការបានឡើយ ព្រោះគេកំពុងតែអះអាងថា ពិតណាស់ សាសនាឥស្លាមមិនទាន់មានភាពពេញលេញឡើយ លុះត្រាតែមានអមនូវគំនិត និងអ្វីដែលគេអំពាវនាវទៅកាន់។ នេះគឺរឿងដែលអយុត្តិធម៌បំផុត និងអវិជ្ជាបំផុតចំពោះអល់ឡោះ និងអ្នកអ្នកសាររបស់ទ្រង់។ “وَأَتْمَمْتُ عَلَيْكُمْ نِعْمَتِي” (ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក)ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ “وَرَضِيتُ لَكُمُ الْإِسْلَامَ دِينًا” (ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា) ពោលគឺយើងបានជ្រើសរើសវាធ្វើជាសាសនាសម្រាប់ពួកអ្នក ដូចដែលយើងធ្វើឲ្យពួកអ្នកពេញចិត្តចំពោះវាផងដែរ។ ហេតុនេះ ចូរពួកអ្នកអនុវត្តសាសនានេះដើម្បីជាការថ្លែងអំណរគុណដល់ព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកកោតសរសើរចំពោះទ្រង់ដែលបានប្រទាននូវសាសនាដ៏ល្អបំផុត ឧត្តុង្គឧត្តមបំផុត និងពេញលេញបំផុតនេះដល់ពួកអ្នក។
التصنيفات
Virtues of Surahs and Verses