إعدادات العرض
“ចូរពួកអ្នកបង្រៀនអ្នកជិតស្លាប់នៃពួកអ្នកនូវពាក្យ “لَا إِلَهَ إِلَّا…
“ចូរពួកអ្នកបង្រៀនអ្នកជិតស្លាប់នៃពួកអ្នកនូវពាក្យ “لَا إِلَهَ إِلَّا اللهُ”(គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបង្រៀនអ្នកជិតស្លាប់នៃពួកអ្នកនូវពាក្យ “لَا إِلَهَ إِلَّا اللهُ”(គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili Hausa English ગુજરાતી Tagalog Русский മലയാളം मराठी Српски සිංහල Türkçe ಕನ್ನಡالشرح
ណាពី ﷺ លោកបានជំរុញពួកយើងឲ្យបង្រៀនអ្នកដែលជិតស្លាប់នូវកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះ) គឺពាក្យ “لَا إِلَهَ إِلَّا اللهُ”(គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ដើម្បីឲ្យអ្នកនោះពោលវាដើម្បីឲ្យពាក្យនេះក្លាយជាសម្តីចុងក្រោយរបស់ពួកគេ។فوائد الحديث
ស៊ូណិតឲ្យបង្រៀនអ្នកដែលជិតស្លាប់នូវពាក្យ “لَا إِلَهَ إِلَّا اللهُ”។
គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការបង្រៀនអ្នកជិតស្លាប់ឲ្យពោលពាក្យនេះច្រើនដងពេក និងទទូចឲ្យអ្នកជិតស្លាប់ពោលពាក្យនេះដដែលៗ ប្រសិនបើអ្នកជំងឺបានពោលពាក្យនេះ ឬយល់ពីវាហើយនោះ ដើម្បីកុំឲ្យអ្នកជំងឺធុញទ្រាន់ ហើយនិយាយពាក្យផ្សេងដែលមិនសមរម្យចេញមក។
អាន់ណាវ៉ាវី បាននិយាយថា៖ ប្រសិនបើអ្នកជំងឺបានពោលពាក្យនេះមួយដងហើយនោះ គឺមិនត្រូវបង្រៀនពាក្យនេះដដែលៗទៀតឡើយ លុះត្រាតែអ្នកជំងឺនិយាយពាក្យផ្សេងបន្ទាប់ពីពោលពាក្យនេះហើយ។ ក្នុងករណីនេះ គេត្រូវបង្រៀនពាក្យនេះដល់អ្នកជំងឺម្តងទៀត ដើម្បីឲ្យពាក្យនេះក្លាយជាពាក្យសម្តីចុងក្រោយរបស់គេ។
ហាទីស្ហនេះបញ្ជាក់ថា ត្រូវចូលរួមមានវត្តមាននៅកន្លែងអ្នកដែលហៀបនឹងស្លាប់ដើម្បីដាស់រំលឹកដល់ជននោះ លួងលោមរូបគេ បិទភ្នែកគេ(នៅពេលស្លាប់) និងបំពេញកាតព្វកិច្ចនានាចំពោះគេ។
គេមិនបង្គាប់ប្រើឲ្យបង្រៀនពាក្យនេះ(តាល់គីន)បន្ទាប់ពីបានស្លាប់ និងនៅឯទីផ្នូរបន្ទាប់ពីបានបញ្ចុះសពហើយនោះឡើយ ព្រោះណាពី ﷺ ពុំដែលធ្វើបែបនេះឡើយ។
التصنيفات
Death and Its Rulings