إعدادات العرض
“តើខ្ញុំមិនបានប្រាប់ពួកអ្នកពីមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកទេឬ”?
“តើខ្ញុំមិនបានប្រាប់ពួកអ្នកពីមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកទេឬ”?
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរក្នុងចំណោមមនុស្សមួយក្រុមដែលកំពុងអង្គុយ ហើយលោកបានមានប្រសាសន៍ថា៖ “តើខ្ញុំមិនបានប្រាប់ពួកអ្នកពីមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកទេឬ”? គាត់បាននិយាយថា៖ ពួកគេបាននៅស្ងៀម។ លោកបានសួរបែបនេះដដែលៗចំនួនបីដង។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ពួកយើងអំពីមនុស្សដែលល្អបំផុតនៃពួកយើង និងមនុស្សដែលអាក្រក់បំផុតនៃពួកយើងផង។ លោកបានឆ្លើយថា៖ “មនុស្សដែលល្អបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលគេរំពឹងថានឹងទទួលបានសេចក្ដីល្អរបស់ជននោះ ហើយគេមានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះ។ រីឯមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកវិញ គឺអ្នកដែលគេមិនរំពឹងថានឹងទទួលបានសេចក្ដីល្អរបស់ជននោះ ហើយក៏មិនមានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះដែរ”។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული Kurdî বাংলা ไทย অসমীয়া Nederlands ਪੰਜਾਬੀ Bahasa Indonesia Kiswahiliالشرح
ណាពី ﷺ បានក្រោកឈរនៅចំពោះមុខមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់លោកដែលកំពុងអង្គុយ ហើយលោកបានសួរពួកគេថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នក និងមិនបានរំលឹកដល់ពួកអ្នកអំពីមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុតនៃពួកអ្នកទេឬ? ពេលនោះ ពួកគេមិនបាននិយាយ ហើយក៏មិនបានឆ្លើយតបអ្វីទាំងអស់ ព្រោះខ្លាចក្រែងត្រូវបានគេកំណត់ថាជាមនុស្សដែលល្អជាងគេ ឬមនុស្សដែលអាក្រក់ជាងគេ ហើយពួកគេក៏ខ្លាចត្រូវបានគេបកអាក្រាតផងដែរ។ ដូច្នេះ ពួកគេក៏នៅស្ងៀម។ ណាពី ﷺ បានសួរសំណួរនេះទៅកាន់ពួកគេម្ដងហើយម្ដងទៀតចំនួនបីដង។ បន្ទាប់មក មានបុរសម្នាក់ក្នុងចំណោមពួកគេបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ! សូមប្រាប់ពួកយើងអំពីមនុស្សដែលល្អជាងគេបំផុត និងមនុស្សដែលអាក្រក់ជាងគេបំផុតក្នុងចំណោមពួកយើងផង។ ពេលនោះ ណាពី ﷺ ក៏បានបញ្ជាក់ដល់ពួកគេថា៖ មនុស្សដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលត្រូវបានគេសង្ឃឹម និងរំពឹងទុកនូវសេចក្ដីល្អ ប្រការល្អ និងភាពស្មោះត្រង់របស់ជននោះ ហើយគេក៏មានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះផងដែរដោយគេមិនខ្លាចទទួលការរំលោភបំពាន និងការប្រព្រឹត្តអាក្រក់របស់ជននោះឡើយ។ ចំណែកឯមនុស្សដែលអាក្រក់ជាងគេបំផុតក្នុងចំណោមពួកអ្នកវិញ គឺអ្នកដែលគេមិនសង្ឃឹម និងមិនរំពឹងថានឹងទទួលបានសេចក្ដីល្អ ការធ្វើល្អ និងភាពស្មោះត្រង់របស់ជននោះ ហើយគេក៏មិនមានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះដែរ។ ផ្ទុយទៅវិញ គេបារម្ភខ្លាចទទួលនូវការរំលោភបំពាន និងការប្រព្រឹត្តអាក្រក់របស់ជននោះថែមទៀត។فوائد الحديث
បញ្ជាក់ពីលក្ខណៈមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុត។
ផលប្រយោជន៍ និងគ្រោះថ្នាក់ដែលប៉ះពាល់ដល់អ្នកដទៃ គឺធំជាងអ្វីដែលកំណត់ចំពោះខ្លួនឯងទៅទៀត។
ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងត្រូវមានទំនាក់ទំនងរវាងមនុស្សដោយល្អប្រសើរ ហើយព្រមានអំពីការរំលោភបំពាន អំពើអាក្រក់ និងការបង្កភាពជាសត្រូវ។
التصنيفات
Praiseworthy Morals