រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ

រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ

អំពី អាល់ហ្ពារ៉ក ពិន អាហ្ស៊ិប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ៖ លោកបានប្រើពួកយើងឲ្យសួរសុខទុក្ខអ្នកជំងឺ ដង្ហែរសព ឆ្លើយតបចំពោះអ្នកកណ្ដាស ជួយបំពេញពាក្យសម្បថ ឬជួយអ្នកដែលបានស្បថដើម្បីបំពេញពាក្យសម្បថរបស់គេ ជួយអ្នកដែលត្រូវគេបំពាន ឆ្លើយតបអ្នកដែលអញ្ជើញ និងឲ្យសាឡាម(គារវកិច្ច)។ ហើយលោកបានហាមឃាត់ពួកយើងមិនឲ្យពាក់ចិញ្ចៀនមាស ផឹកទឹកក្នុងភាជន៍ដែលធ្វើពីប្រាក់ អង្គុយលើកែបសេះដែលធ្វើពីសូត្រ ស្លៀកសម្លៀកបំពាក់ដែលធ្វើពីធ្មៃលាយជាមួយនឹងសូត្រ ស្លៀកពាក់សូត្រ ស្លៀកពាក់សម្លៀកបំពាក់ធ្វើពីសូត្រគ្រើម និងសម្លៀកបំពាក់ធ្វើអំពីសូត្រទន់។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រើជនមូស្លីមឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកគេពីប្រាំពីរប្រការ។ ចំពោះប្រការដែលលោកប្រើពួកគេរួមមាន៖ ទីមួយ៖ សួរសុខទុក្ខអ្នកជំងឺ ទីពីរ៖ ដង្ហែរសព ចូលរួមសឡាតឲ្យសព បញ្ចុះសព និងបួងសួងឲ្យសព។ ទីបី៖ បួងសួងឲ្យអ្នកដែលកណ្ដាស ហើយបានថ្លែងសរសើរអល់ឡោះ(សូត្រថា “الحمد لله”) ដោយការពោលទៅកាន់ជននោះវិញថា៖ “ يرحمك الله” (សូមអល់ឡោះអាណិតស្រឡាញ់ដល់អ្នក)។ ទីបួន៖ ជួយអ្នកដែលបានស្បថដើម្បីបំពេញពាក្យសម្បថរបស់គេ មានន័យថា៖ ប្រសិនបើគេស្បថលើបញ្ហាអ្វីមួយ ហើយអ្នកអាចជួយគេឱ្យបំពេញពាក្យសម្បថរបស់គេនោះ ដូច្នេះ ចូរអ្នកធ្វើវា ដើម្បីកុំឱ្យគរូបគត្រូវបានគេបង្ខំឱ្យបំពេញការសម្បថ។ ទីប្រាំ៖ ជួយដល់អ្នកដែលត្រូវគេបំពានតាមរយៈការផ្តល់ជំនួយ និងរំដោះរូបគេចេញពីជនដែលរំលោភបំពានតាមលទ្ធភាពដែលអាចធ្វើបាន។ ទីប្រាំមួយ៖ ឆ្លើយតបចំពោះអ្នកដែលអញ្ជើញឲ្យចូលរួមពិធីជប់លៀងផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ អាគីកោះ ឬកម្មវិធីផ្សេងៗទៀត។ ទីប្រាំពីរ៖ ឲ្យសាឡាមចំពោះគ្នា និងតបសាឡាម។ ហើយចំពោះប្រការដែលលោកហាមឃាត់ពួកគេរួមមាន៖ ទីមួយ៖ ពាក់ចិញ្ចៀនមាស ឬយកវាមកធ្វើជាគ្រឿងលម្អ។ ទីពីរ៖ ផឹកទឹកក្នុងភាជន៍ដែលធ្វើពីប្រាក់ ទីបី៖ អង្គុយលើកែបសេះ។ វាជាពូកតូចមួយធ្វើអំពីសូត្រដែលគេដាក់លើខ្នងសេះ ឬខ្នងអូដ្ឋ។ ទីបួន៖ ស្លៀកសម្លៀកបំពាក់ដែលធ្វើពីធ្មៃលាយជាមួយនឹងសូត្រ ទីប្រាំ៖ ស្លៀកពាក់សូត្រ ទីប្រាំមួយ៖ ស្លៀកពាក់សម្លៀកបំពាក់ធ្វើពីសូត្រគ្រើម ទីប្រាំពីរ៖ ស្លៀកសម្លៀកបំពាក់ធ្វើអំពីសូត្រទន់ដែលជាប្រភេទក្រណាត់សូត្រដែលល្អជាងគេ។

فوائد الحديث

បញ្ជាក់ពីសិទ្ធិមួយចំនួនរបស់អ្នកមូស្លីមលើបងប្អូនមូស្លីមរបស់ខ្លួន។

ជាគោលការណ៍ រាល់អ្វីដែលច្បាប់ឥស្លាមបានចែងទាក់ទងនឹងបទបញ្ជា ឬការហាមឃាត់ គឺសម្រាប់ទាំងបុរស និងស្ត្រី លើកលែងតែអ្វីដែលមានភស្តុតាងបញ្ជាក់ថា វាសម្រាប់តែបុរស ឬសម្រាប់តែស្រ្តី។

មានហាទីស្ហជាច្រើនផ្សេងទៀតបង្ហាញថា ហាមឃាត់លើស្ត្រីក្នុងការដង្ហែរសាកសព។

មានហាទីស្ហជាច្រើនផ្សេងទៀតបង្ហាញថា អនុញ្ញាតឲ្យស្តីអាចពាក់មាស និងស្លៀកសូត្រ។

التصنيفات

Shariah-approved Manners, Carrying and Burying the Dead