Shariah-approved Manners

Shariah-approved Manners

14- នៅពេលដែលបុគ្គលណាម្នាក់នៃពួកអ្នកយល់សប្ដិ៍ឃើញ អ្វីដែលគាត់ស្រលាញ់ វាគឺមកអំពីអល់ឡោះ ហេតុនេះ ចូរអោយគាត់ថ្លែងអំណរ គុណចំពោះអល់ឡោះ និងនិយាយអំពីវា នៅពេលគាត់យល់សប្ដិ៍ឃើញអ្វីដែលគាត់មិនពេញចិត្ដនោះ វាគឺមកអំពីស្សៃតន (បិសាច) ហេតុនេះ ចូរអោយគាត់សុំពីអល់ឡោះ អោយបញ្ជៀសប្រការអាក្រក់ នោះអំពីគាត់ ហើយមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឡើយ វានឹងមិនអាចបង្ក ភាពអាក្រក់ដល់គាត់ឡើយ"។

20- សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។

31- “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។

46- “សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។