إعدادات العرض
“ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ…
“ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា
អំពី អាពូសាអ៊ីទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានអៀកទីកាហ្វក្នុងម៉ាស្ជិត។ ពេលនោះ លោកបានឮពួកគេសូត្រឮៗ។ លោកក៏បានបើកវាំងនន ហើយមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា និងកុំលើកសំឡេងលើគ្នាទៅវិញទៅមកនៅក្នុងការសូត្រ” ឬលោកមានប្រសាសន៍ថា៖ “នៅក្នុងការសឡាត”។
[صحيح] [رواه أبو داود]
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русский मराठी മലയാളം ಕನ್ನಡ Српски Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានអៀកទីកាហ្វដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ក្នុងតង់ខាងក្នុងម៉ាស្ជិតរបស់លោក។ ពេលនោះ ណាពី ﷺ លោកបានឮសហាហ្ពាត់របស់លោកសូត្រគម្ពីរគួរអានឮៗ ខ្លាំងៗដែលបង្កការរំខានដល់គ្នាទៅវិញទៅមក។ ពេលនោះ លោកបានបើកវាំងនន ហើយបានស្តីបន្ទោសចំពោះទង្វើបែបនេះដោយលោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ពួកអ្នកតាមរយៈការសូត្រគម្ពីរគួរអាន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា និងកុំលើកសំឡេងលើគ្នាទៅវិញទៅមកនៅក្នុងការសូត្រ ឬនៅក្នុងការសឡាត។فوائد الحديث
ហាមឃាត់ពីការតម្លើងសំឡេងខ្លាំងៗនៅក្នុងការសូត្រគម្ពីរគួរអាន ប្រសិនបើការធ្វើដូចនេះធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់។
បង្ហាញពីការបង្រៀនរបស់ណាពី ﷺ ចំពោះសហាហ្ពាត់របស់លោកពីសុជីវធម៌នៃការសូត្រគម្ពីរគួរអាន។
