إعدادات العرض
“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា…
“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។
អំពី អាល់ហ្ពារ៉ក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។
[صحيح بمجموع طرقه] [رواه أبو داود والترمذي وابن ماجه وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Kurdî Português Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українськаالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលជនមូស្លីមពីរនាក់ជួបគ្នាតាមផ្លូវ ឬកន្លែងណាមួយ ហើយមានម្នាក់ឲ្យសាឡាមទៅម្នាក់ទៀតដោយការចាប់ដៃគ្នា នោះគេនឹងអភ័យទោសឲ្យពួកគេទាំងពីរមុនពេលដែលពួកគេបែកគ្នា ឬលែងដៃគ្នា។فوائد الحديث
ស៊ូណិតចាប់ដៃនៅពេលជួបគ្នា និងជំរុញឲ្យអនុវត្តវា។
អាល់មូណាវី បាននិយាយថា៖ ស៊ុណ្ណះមួយនេះនឹងមិនទាន់បានពេញលេញឡើយ លុះត្រាតែគេចាប់ដៃស្តាំនឹងដៃស្តាំ ប្រសិនបើគ្មានមូលហេតុដែលរារាំងការធ្វើបែបនោះ។
ជំរុញឱ្យផ្សព្វផ្សាយសាឡាម និងបញ្ជាក់ពីផលបុណ្យដ៏ធំធេងនៃការចាប់ដៃគ្នារវាងអ្នកមូស្លីម។
ការចាប់ដៃគ្នាដែលគេហាមឃាត់ គឺមិនចូលក្នុងហាទីស្ហនេះនោះឡើយ ដូចជាការចាប់ដៃស្ត្រីដែលអាចរៀបការនឹងគ្នាបាន(មិនមែនជាម៉ះរ៉ម)។