إعدادات العرض
“ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ…
“ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។
អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖ ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Português मराठी دری አማርኛالشرح
មានសហាហ្ពាត់មួយចំនួនរបស់ណាពី ﷺ បាននិយាយថា៖ ពួកយើងទទួលទានអាហារ តែមិនចេះឆ្អែតសោះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ប្រហែលជាម្នាក់ៗនៃពួកអ្នកទទួលទានអាហាររៀងៗខ្លួនហើយមែនទេ? ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកទទួលទានអាហាររួមគ្នា និងកុំទទួលទានអាហារម្នាក់ៗឯង រៀងៗខ្លួន ហើយត្រូវរំលឹកនាមរបស់អល់ឡោះនៅពេលចាប់ផ្តើមទទួលទានដោយសូត្រថា៖ “بسم الله” នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ និងធ្វើឲ្យពួកអ្នកឆ្អែតជាមិនខាន។فوائد الحديث
ការទទួលទានអាហាររួមគ្នា និងរំលឹកនាមអល់ឡោះ(សូត្រ بسم الله)នៅពេលទទួលទាន គឺជាមូលហេតុទទួលបានពរជ័យក្នុងអាហារ និងធ្វើឲ្យទទួលទានឆ្អែត។
ការបែកបាក់គ្នា គឺសុទ្ធតែអាក្រក់ ហើយការរួបរួមគ្នា គឺសុទ្ធតែល្អ។
ជំរុញឲ្យទទួលទានអាហាររួមគ្នា និងរំលឹកនាមអល់ឡោះ(សូត្រ بسم الله)នៅពេលទទួលទាន។
អាស្ស៊ិនទី បាននិយាយថា៖ តាមរយៈការប្រមូលផ្តុំគ្នា(ទទួលទានអាហាររួមគ្នា) គឺធ្វើឲ្យពរជ័យចុះមកក្នុងអាហារ ហើយតាមរយៈការរំលឹកនាមអល់ឡោះ គឺរារាំងស្ហៃតនមិនឲ្យទៅដល់អាហារនោះ។
التصنيفات
Manners of Eating and Drinking