إعدادات العرض
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)!…
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
អំពី អ៊ិពនូ អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
[صحيح] [متفق عليه]
الترجمة
العربية Tiếng Việt অসমীয়া Bahasa Indonesia Nederlands Kiswahili English Hausa ગુજરાતી සිංහල Magyar ქართული Română Русский Português ไทย Bosanski తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Українська Tagalogالشرح
ណាពី ﷺ លោកបានព្រមានមិនឱ្យអ្នកមូស្លីមហៅបងប្អូនមូស្លីមរបស់ខ្លួនថា នែអ្នកគ្មានជំនឿ(កាហ្វៀរ)នោះទេ ដ្បិតពាក្យគ្មានជំនឿនេះនឹងធ្លាក់ទៅលើម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើការចោទប្រកាន់នោះពិត វានឹងធ្លាក់ទៅលើអ្នកដែលត្រូវគេចោទ។ ប្រសិនបើមិនពិត វានឹងត្រឡប់ទៅរកអ្នកដែលចោទប្រកាន់នោះវិញ។فوائد الحديث
ហាមឃាត់មិនឱ្យជនមូស្លីមហៅបងប្អូនមូស្លីមរបស់ខ្លួននូវពាក្យទាំងឡាយខុសពីការពិត ដូចជាអ្នកគ្មានជំនឿ ឬជនទុច្ចរិតជាដើម។
ព្រមានអំពីពាក្យសម្ដីដ៏អាក្រក់នេះ និងគ្រោះថ្នាក់ដ៏ធំធេងចំពោះអ្នកដែលពោលពាក្យនេះទៅកាន់បងប្អូនរបស់ខ្លួន។ ដូច្នេះ គប្បីថែរក្សាអណ្ដាតឲ្យបានល្អ និងមិនត្រូវនិយាយអ្វីដោយចំណេះដឹងនោះឡើយ។