“នៅពេលបុគ្គលណាម្នាក់នៃពួកអ្នកជួបបងប្អូនរបស់ខ្លួន ចូរឲ្យគេឲ្យសាឡាម។…

“នៅពេលបុគ្គលណាម្នាក់នៃពួកអ្នកជួបបងប្អូនរបស់ខ្លួន ចូរឲ្យគេឲ្យសាឡាម។ ហើយប្រសិនបើឃ្លាតចេញពីគ្នាដោយបាំងដើមឈើ ឬជញ្ជាំង ឬដុំថ្ម ក្រោយមកជួបគ្នាវិញ ចូរឲ្យគេឲ្យសាឡាមឡើងវិញផងដែរ”។

អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលបុគ្គលណាម្នាក់នៃពួកអ្នកជួបបងប្អូនរបស់ខ្លួន ចូរឲ្យគេឲ្យសាឡាម។ ហើយប្រសិនបើឃ្លាតចេញពីគ្នាដោយបាំងដើមឈើ ឬជញ្ជាំង ឬដុំថ្ម ក្រោយមកជួបគ្នាវិញ ចូរឲ្យគេឲ្យសាឡាមឡើងវិញផងដែរ”។

[صحيح] [رواه أبو داود]

الشرح

ណាពី ﷺ លោកបានជំរុញឱ្យជនមូស្លីមឲ្យសឡាមដល់បងប្អូនមូស្លីមរបស់ខ្លួនរាល់ពេលជួបគ្នា សូម្បីតែពេលដើរជាមួយគ្នា ហើយមានអ្វីមួយខណ្ឌរវាងពួកគេ ដូចជាដើមឈើ ជញ្ជាំង ឬផ្ទាំងថ្មធំ បន្ទាប់មកជួបគ្នាម្តងទៀតក៏ដោយ គឺគេត្រូវឲ្យសាឡាមម្តងទៀត។

فوائد الحديث

ស៊ូណិតឱ្យសាឡាមចំពោះគ្នា និងត្រូវឲ្យសាឡាមម្តងទៀតនៅពេលស្ថានភាពផ្លាស់ប្តូរ។

បង្ហាញពីស្មារតីយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ណាពី ﷺ ក្នុងការផ្សព្វផ្សាយស៊ុណ្ណះនៃការឲ្យសាឡាម ត្បិតវានាំមកនូវក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលរវាងអ្នកមូស្លីមទាំងឡាយ។

ការឲ្យសាឡាម គឺការពោលថា៖ “السلام عليكم” ឬ “السلام عليكم ورحمة الله وبركاته” មិនមែនជាការចាប់ដៃនៅពេលជួបគ្នាដំបូងនោះទេ។

ការឲ្យសាឡាម គឺជាការបួងសួង(ទូអា) ហើយអ្នកមូស្លីមត្រូវការបួងសួងឱ្យគ្នាទៅវិញទៅមក ទោះបីជាត្រូវធ្វើម្តងហើយម្តងទៀតក៏ដោយ។

التصنيفات

Manners of Greeting and Seeking Permission