إعدادات العرض
ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖…
ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ
អំពី អាអ៊ីស្ហះ رضي الله عنها ថា៖ ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ "។ បន្ទាប់មក លោកយកដៃជូតខ្លួនសព្វកន្លែងដែលអាចជូតបាននៃខ្លួនប្រាណរបស់លោកដោយចាប់ផ្ដើមពីក្បាលនិងមុខ បន្ទាប់មក ផ្នែកខាងមុខនៃដងខ្លួន។ លោកធ្វើដូចនេះចំនួនបីដង។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili ไทย پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Moore Soomaali Français Wolof Oromoo Tagalog Українська Azərbaycan தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسیالشرح
ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺនៅពេលដែលលោកឡើងលើគ្រែរបស់លោកដើម្បីសម្រាន្តនៅរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចលើកវាឡើង(ដូចជាក្នុងពេលដែលគេសុំបួងសួង) ហើយស្ដោះទឹកមាត់តិចៗដាក់ក្នុងកំបង់ដៃនោះ រួចសូត្រស៊ូរ៉ោះទាំងបីនេះ គឺ៖ " قُلْ هُوَ اللهُ أحَدٌ" " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ "។ បន្ទាប់មក លោកយកដៃជូតខ្លួនសព្វកន្លែងដែលអាចជូតបាននៃខ្លួនប្រាណរបស់លោកដោយចាប់ផ្ដើមពីក្បាលនិងមុខ បន្ទាប់មក ផ្នែកខាងមុខនៃដងខ្លួនរបស់លោក។ ហើយលោកធ្វើដូចនេះចំនួនបីដង។فوائد الحديث
ស៊ូណិតសូត្រស៊ូរ៉ោះ អាល់អៀខ្លើស ស៊ូរ៉ោះ អាល់ហ្វាឡឹក និងស៊ូរ៉ោះ អាន់ណាស មុនពេលចូលគេង និងស្តោះទឹកមាត់តិចៗដាក់កំបង់ដៃ រួចយកមកជូតលើខ្លួនប្រាណសព្វកន្លែងដែលគេអាចជូតបាន។