إعدادات العرض
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។…
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు Српски മലയാളം Кыргызча Kinyarwanda ಕನ್ನಡ Wolof Magyar ქართული Moore Українська Македонски Azərbaycan Lietuvių Shqip አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមពិតប្រាកដ គឺអ្នកដែលធ្វើឲ្យជនមូស្លីមដទៃមានសុវត្ថិភាពពីអណ្តាតរបស់ខ្លួន ដោយគេមិនជេរប្រមាថ មិនដាក់បណ្តាសា មិននិយាយដើម និងមិនបង្កការឈឺចាប់ដល់អ្នកដទៃតាមរយៈពាក្យសម្តីរបស់ខ្លួននោះឡើយ និងធ្វើឲ្យអ្នកមូស្លីមដទៃទៀតមានសុវត្ថិភាពពីដៃរបស់ខ្លួនដោយគេមិនប្រើហិង្សាលើអ្នកដទៃ មិនយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ ក៏ដូចជាប្រការផ្សេងៗទៀត។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលបោះបង់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។فوائد الحديث
ភាពពេញលេញនៃសាសនាឥស្លាមនឹងមិនអាចសម្រេចបានឡើយ លុះត្រាតែគេមិនបង្កបញ្ហាដល់អ្នកដទៃ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ការលើកឡើងជាពិសេសអំពីអណ្តាតនិងដៃ គឺដោយសារតែកំហុស និងការបង្កគ្រោះថ្នាក់ភាគច្រើនកើតចេញពីសរីរាង្គទាំងពីរនេះ។
ជំរុញឱ្យបោះបង់អំពើល្មើស ហើយប្រកាន់ខ្ជាប់នូវបទបញ្ជាទាំងឡាយរបស់អល់ឡោះជាម្ចាស់។
ជនមូស្លីមដែលល្អជាងគេបំផុត គឺអ្នកដែលបំពេញនូវសិទ្ធិទាំងឡាយអល់ឡោះ និងសិទ្ធិទាំងឡាយរបស់ជនមូស្លីមទូទៅ។
ការរំលោភបំពានអាចកើតឡើងតាមរយៈពាក្យសម្តី និងទង្វើ។
ការហ៊ិជ្ជរ៉ោះ(ចំណាកស្រុក)ពិតប្រាកដ គឺការចាកចេញពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។