إعدادات العرض
اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ"…
اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
អំពី ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន رضي الله عنه ណាពី ﷺ នៅពេលលោកចង់សម្រាន្ដ លោកដាក់ដៃរបស់លោកក្រោមក្បាល។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ណាពី ﷺ នៅពេលលោកចង់សម្រាន្ដ គឺលោកដាក់ដៃស្តាំរបស់លោកកល់ក្រោមថ្ពាល់ស្តាំ ហើយសូត្រថា៖ اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ) ពោលគឺថ្ងៃបរលោក។فوائد الحديث
ឧត្តមភាពនៃទូអាដ៏មានពរជ័យនេះ ហើយគប្បីថែរក្សាលើការសូត្រទូអានេះដើម្បីជាការអនុវត្តតាមណាពី ﷺ។
ស៊ូណិតគេងផ្អៀងទៅខាងស្តាំ។
អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ ៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់” បង្ហាញថា ចំពោះអ្នកដែលមានសតិបញ្ញាពេញលេញគប្បីចាត់ទុកការដេក ជាមធ្យោបាយក្នុងការរំលឹកពីសេចក្តីស្លាប់ និងការបង្កើតឲ្យរស់ឡើងវិញក្រោយពេលស្លាប់។
ការការពារពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក គឺកើតឡើងដោយក្តីសប្បុរស និងក្តីមេត្តាករុណារបស់ទ្រង់តាមរយៈការចង្អុលបង្ហាញខ្ញុំបម្រើរបស់ទ្រង់ឲ្យសាងនូវទង្វើកុសល និងការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់គេ។
ការឱនលំទោនរបស់ណាពី ﷺ ចំពោះម្ចាស់របស់លោក និងជាអ្នកគ្រប់គ្រងថែរក្សារូបលោក។
ទទួលស្គាល់ការប្រមូលផ្តុំ និងកន្លែងវិលត្រឡប់ ហើយពិតណាស់មនុស្សលោកទាំងអស់នឹងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះលើទង្វើរបស់ខ្លួន។ ហេតុនេះ ជនណាដែលទទួលបាននូវប្រការល្អ ចូរឲ្យគេថ្លែងសរសើរអល់ឡោះ។ តែជនណាដែលទទួលបានផ្សេងពីនេះ ចូរកុំឲ្យគេបន្ទោសនរណាក្រៅពីខ្លួនឯងឲ្យសោះ។ តាមពិត វាជាទង្វើរបស់ពួកគេដែលអល់ឡោះជាម្ចាស់បានកត់ត្រាទុកឲ្យពួកគេប៉ុណ្ណោះ។
ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم លើការបញ្ជាក់ពីស្ថានភាព ឬលក្ខណៈនៃការសម្រាន្តរបស់ណាពី ﷺ ។
សម្តីរបស់អ្នករាយការណ៍៖ “លោកដាក់ដៃស្តាំរបស់លោកក្រោមថ្ពាល់” វាគឺជាទម្លាប់មួយរបស់ណាពី ﷺ ដែលលោកតែងធ្វើកិច្ចការទាំងឡាយនឹងផ្នែកខាងស្តាំ លើកលែងតែមានភស្តុតាងដែលបញ្ជាក់ផ្ទុយពីនេះ។
ការគេងផ្អៀងទៅផ្នែកខាងស្តាំ គឺធ្វើឲ្យយើងឆាប់ដឹងខ្លួន ដោយសារតែបេះដូងមិនមានភាពថេរឡើយនៅក្នុងស្ថានភាពនោះ និងធ្វើឲ្យបេះដូងបានធូរព្រោះតែវានៅខាងឆ្វេង។ ប្រសិនបើគេគេងផ្អៀងទៅខាងឆ្វេង គឺបង្កគ្រោះថ្នាក់ដល់បេះដូងដោយសារខ្លួនប្រាណសង្កត់ពីលើវា។
التصنيفات
Manners of Sleeping and Waking Up