إعدادات العرض
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ” ។ លោកក៏បានតបសាឡាមទៅបុរសនោះ។ បន្ទាប់មក…
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ” ។ លោកក៏បានតបសាឡាមទៅបុរសនោះ។ បន្ទាប់មក បុរសនោះបានអង្គុយចុះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ដប់”។
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ” ។ លោកក៏បានតបសាឡាមទៅបុរសនោះ។ បន្ទាប់មក បុរសនោះបានអង្គុយចុះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ដប់”។ បន្ទាប់មក មានបុរសម្នាក់ទៀតបានមកដល់ ហើយឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ម្ភៃ”។ ក្រោយមក មានបុរសម្នាក់ទៀតបានមកដល់ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សាមសិប”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog Hausa Kurdî Русский Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ” (សូមសន្តិភាពកើតមានដល់អ្នក)។ លោកក៏បានតបសាឡាមទៅបុរសនោះ។ បន្ទាប់មក បុរសនោះបានអង្គុយចុះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ គេកត់ត្រាឲ្យបុរសនោះនូវផលបុណ្យដប់។ បន្ទាប់មក មានបុរសម្នាក់ទៀតបានមកដល់ ហើយឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” (សូមសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះកើតមានដល់អ្នក)។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ គេទទួលបានផលបុណ្យម្ភៃ។ ក្រោយមក មានបុរសម្នាក់ទៀតបានមកដល់ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” (សូមសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់កើតមានដល់អ្នក)។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ គេទទួលបានផលបុណ្យសាមសិប។ ពោលគឺ រាល់ពាក្យពេចន៍នីមួយៗទទួលបានផលបុណ្យដប់។فوائد الحديث
អ្នកមកដល់ត្រូវផ្តើមឲ្យសាឡាមទៅកាន់អ្នកអង្គុយមុន។
ផលបុណ្យកើនឡើងអាស្រ័យទៅតាមពាក្យឲ្យសាឡាម។
ទម្រង់ពេញលេញនៃពាក្យឲ្យសាឡាមគឺ៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” (សូមសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់កើតមានដល់អ្នក)។ ហើយពាក្យតបសាឡាមដែលល្អជាងគេបំផុតគឺ៖ “وعَلَيْكُمُ السَّلَامُ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” (ហើយសូមសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់កើតមានដល់អ្នកដូចគ្នា)។
លំដាប់នៃពាក្យឲ្យសាឡាម និងការតបសាឡាមមានភាពខុសគ្នា ហើយផលបុណ្យក៏ខុសគ្នាដែរ។
បង្រៀនមនុស្សឱ្យធ្វើល្អ និងណែនាំដាស់រំលឹកពួកគេឱ្យស្វែងរកអ្វីដែលប្រសើរបំផុត។
អ៊ិពនូហាជើរ បាននិយាយថា៖ ប្រសិនបើអ្នកផ្តើមឲ្យសាឡាមបន្ថែមនូវពាក្យ “وَرَحْمَةُ اللَّهِ” ស៊ូណិតលើអ្នកតបសាឡាមគួរបន្ថែមថា៖ “وَبَرَكَاتُهُ” ផងដែរ។ ចុះប្រសិនបើអ្នកឲ្យសាឡាមបន្ថែមពាក្យ “وَبَرَكَاتُهُ” ទៀត តើគេបង្គាប់ឲ្យអ្នកតបសាឡាមបន្ថែមពាក្យអ្វីទៀតដែរឬទេ? ម្យ៉ាងវិញទៀត ប្រសិនបើអ្នកឲ្យសាឡាមបន្ថែមលើសពីពាក្យ “وَبَرَكَاتُهُ” ទៀត តើគេបង្គាប់ឲ្យធ្វើដូច្នោះដែរឬទេ? អ៊ីម៉ាំ ម៉ាលិក បានរាយការណ៍នៅក្នុងសៀវភៅ អាល់មូវ៉ាត់តក់ អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ដែលគាត់បាននិយាយថា៖ ការឲ្យសាឡាមបញ្ចប់ត្រឹមពាក្យ “وَبَرَكَاتُهُ” ។