إعدادات العرض
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។…
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។
الترجمة
العربية Tiếng Việt অসমীয়া Bahasa Indonesia Nederlands Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalogالشرح
ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា មនុស្សដែលជេរប្រមាថនិងស្តីបន្ទោសពេលវេលានៅពេលដែលខ្លួនជួបគ្រោះ និងហេតុការណ៍មិនល្អកើតឡើង គឺកំពុងតែធ្វើឲ្យប៉ះពាល់ដល់ទ្រង់ និងមើលងាយទ្រង់ ពីព្រោះទ្រង់តែមួយគត់ជាអ្នកគ្រប់គ្រង និងចាត់ចែងរាល់ហេតុការណ៍ដែលកើតឡើង។ ដូចនេះ ការជេរពេលវេលា គឺជាការជេរប្រមាថដល់អល់ឡោះ។ ពេលវេលាគ្រាន់តែជាអ្វីដែលត្រូវបានបង្កើតឡើង ដោយព្រឹត្តិការណ៍ដែលកើតឡើងក្នុងនោះគឺទៅតាមបញ្ជារបស់អល់ឡោះ។فوائد الحديث
ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។
ត្រូវមានសុជីវធម៌ចំពោះអល់ឡោះទាំងក្នុងពាក្យសម្តី និងគោលជំនឿ។
ចាំបាច់ត្រូវមានជំនឿលើការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់ និងអត់ធ្មត់ចំពោះការឈឺចាប់នានា។
ការទទួលផលប៉ះពាល់ខុសពីការទទួលគ្រោះថ្នាក់។ មនុស្សអាចទទួលផលប៉ះពាល់ដោយការស្តាប់អ្វីដែលអាក្រក់ ឬឃើញអ្វីដែលអាក្រក់ ប៉ុន្តែមិនទទួលគ្រោះថ្នាក់ដោយសារវាទេ។ ម្យ៉ាងទៀត មនុស្សអាចទទួលផលប៉ះពាល់ដោយសារក្លិនអាក្រក់ដូចជាខ្ទឹមបារាំងនិងខ្ទឹមសជាដើម ប៉ុន្តែមិនមានគ្រោះថ្នាក់ដោយសារវានោះឡើយ។
អល់ឡោះជាម្ចាស់ទទួលផលប៉ះពាល់ដោយសារទង្វើអាក្រក់មួយចំនួនរបស់ខ្ញុំបម្រើរបស់ទ្រង់ ប៉ុន្តែទ្រង់មិនទទួលគ្រោះថ្នាក់ឡើយ ដូចដែលទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ”។
ការជេរប្រមាថពេលវេលាមានបីប្រភេទ៖ ១. ជេរប្រមាថពេលវេលាដោយជឿថា ពេលវេលាជាអ្នកធ្វើ និងជាអ្នកផ្លាស់ប្តូររឿងរ៉ាវទាំងឡាយទៅជាល្អ ឬអាក្រក់៖ នេះគឺជាស្ហ៊ីរិកធំ ពីព្រោះគេជឿថា មានអ្នកបង្កើតរួមជាមួយនឹងអល់ឡោះ និងដោយសារតែគេជឿថា មានអ្នកផ្សេងក្រៅពីអល់ឡោះជាអ្នកបង្កើតហេតុការណ៍នានា។ ២. ជេរប្រមាថពេលវេលា តែគេមិនជឿថា ពេលវេលាជាអ្នកធ្វើនោះទេ ប៉ុន្តែគេជឿថា អល់ឡោះជាអ្នកធ្វើ។ ប៉ុន្តែគេជេរប្រមាថពេលវេលា ពីព្រោះវាជាមជ្ឈដ្ឋានដែលបញ្ហា អាក្រក់កើតឡើង។ នេះគឺត្រូវបានហាមឃាត់។ ៣. គេគ្រាន់តែនិយាយប្រាប់ជាដំណឹងសុទ្ធសាធដោយគ្មានការស្តីបន្ទោសពេលវេលា៖ វាជាប្រការដែលគេអនុញ្ញាត ហើយក្នុងនោះ គឺពាក្យសម្តីរបស់ណាពីលូត អាឡៃហ៊ិស្សាឡាម ដូចដែលអល់ឡោះបានមានបន្ទូលថា៖ “ហើយគេបាននិយាយថា៖ នេះជាថ្ងៃមួយដ៏លំបាកបំផុត”។