សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖…

សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ខ្ញុំនឹងមិនបន្ថែមលើសពីនេះទេ។ នៅពេលដែលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឱ្យគេមើលទៅកាន់បុរសនេះចុះ”។

[صحيح] [متفق عليه]

الشرح

មានបុរសមកពីជនបទម្នាក់បានមកជួបនឹងណាពី ﷺ ដើម្បីឱ្យលោកណែនាំគាត់ពីទង្វើដែលនឹងនាំឲ្យគាត់បានចូលឋានសួគ៌។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយតបទៅកាន់បុរសនោះថា ការបានចូលឋានសួគ៌ និងបានរួចផុតពីឋាននរក គឺអាស្រ័យលើការអនុវត្តនូវគោលគ្រឹះ(រូកុន)ឥស្លាម ដូចជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ។ និងការប្រតិបត្តិសឡាតទាំងប្រាំពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ជាកាតព្វកិច្ចលើខ្ញុំបម្រើរបស់ទ្រង់ក្នុងមួយថ្ងៃ មួយយប់ និងការបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិដែលអល់ឡោះបានដាក់ជាកាតព្វកិច្ចលើអ្នក ហើយត្រូវផ្តល់វាទៅឲ្យអ្នកដែលមានសិទ្ធិទទួល ព្រមទាំងថែរក្សាលើការបួសខែរ៉ម៉ាហ្ទនតាមពេលវេលាកំណត់របស់វា។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ខ្ញុំនឹងមិនបន្ថែមអ្វីពីលើកាតព្វកិច្ចដែលខ្ញុំបានឮពីលោកឡើយ ហើយក៏នឹងមិនកាត់បន្ថយអ្វីពីវានោះដែរ។ នៅពេលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បុគ្គលណាដែលរីករាយចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឲ្យគេមើលទៅកាន់បុរសអារ៉ាប់ជនបទម្នាក់នេះចុះ។

فوائد الحديث

ការគោរពសក្ការៈអល់ឡោះតែមួយគត់(តាវហេទ) គឺជាចំណុចដំបូងបង្អស់ដែលគេត្រូវចាប់ផ្ដើមក្នុងការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់។

សង្កត់ធ្ងន់តែលើការបង្រៀនពីកាតព្វកិច្ចដែលចាំបាច់ក្នុងសាសនាឥស្លាមសម្រាប់អ្នកដែលទើបចូលអ៊ីស្លាមថ្មី។

ការអំពាវនាវទៅកាន់អល់ឡោះចាំបាច់ត្រូវធ្វើឡើងជាជំហានៗ និងជាដំណាក់កាលៗ។

បង្ហាញពីការយកចិត្តទុកដាក់របស់បុរសនោះក្នុងការរៀនសូត្រពីសាសនារបស់ខ្លួន។

ប្រសិនបើជនមូស្លីមអនុវត្តតែប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប)ប៉ុណ្ណោះ គឺរូបគេនឹងទទួលបានជោគជ័យ។ ប៉ុន្តែនេះមិនមែនមានន័យថា គេត្រូវព្រងើយកន្តើយក្នុងការអនុវត្តប្រការស្ម័គ្រចិត្ត(ប្រការស៊ូណិត)នោះទេ ព្រោះថា ប្រការស្ម័គ្រចិត្ត គឺជួយបំពេញកង្វះខាតនៃប្រការដែលជាកាតព្វកិច្ច។

ការលើកឡើងអំពីការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ជាក់លាក់មួយចំនួន គឺបង្ហាញពីសារៈសំខាន់នៃប្រការទាំងនោះ និងការលើកទឹកចិត្តឱ្យធ្វើវា ប៉ុន្តែមិនមែនមានន័យថា មិនមានប្រការដែលជាកាតព្វកិច្ចផ្សេងពីនេះទៀតនោះឡើយ។

التصنيفات

Manners of Scholars and Learners