“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច…

“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។

អំពី កតាហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបង្ហាញពីសុជីវធម៌មួយចំនួន ដោយលោកបានហាមមិនឱ្យបុរសកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូចនោះឡើយ ហើយក៏មិនត្រូវសម្អាតភាពកខ្វក់ពីគូថឬប្រដាប់ភេទដោយដៃស្តាំនោះដែរ ព្រោះដៃស្តាំត្រូវបានគេប្រើសម្រាប់កិច្ចការល្អៗ។ ម្យ៉ាងទៀត លោកក៏បានហាមឃាត់មិនឲ្យដកដង្ហើមទៅក្នុងសម្ភារៈដាក់ទឹកដែលគេផឹកនោះដែរ។

فوائد الحديث

បញ្ជាក់ពីភាពឈានមុខគេរបស់សាសនាអ៊ីស្លាមចំពោះសុជីវធម៌ និងក្បួនខ្នាតអនាម័យ។

ចៀសវាងពីការប៉ះពាល់របស់ដែលកខ្វក់ ស្មោគគ្រោក ហើយប្រសិនបើចាំបាច់ត្រូវប៉ះពាល់ គឺត្រូវប្រើដៃឆ្វេង។

បង្ហាញពីភាពឧត្តុង្គឧត្តម និងឧត្តមភាពនៃដៃស្តាំលើសពីដៃឆ្វេង។

បង្ហាញពីភាពពេញលេញ គ្រប់ជ្រុងជ្រោយនៃច្បាប់បញ្ញត្តិឥស្លាម។

التصنيفات

Manners of Eating and Drinking, Toilet Manners