“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកស្ងាប ចូរឲ្យគេយកដៃបិទមាត់ ព្រោះស្ហៃតនវានឹងចូល”។

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកស្ងាប ចូរឲ្យគេយកដៃបិទមាត់ ព្រោះស្ហៃតនវានឹងចូល”។

អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកស្ងាប ចូរឲ្យគេយកដៃបិទមាត់ ព្រោះស្ហៃតនវានឹងចូល”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានណែនាំអ្នកស្ងាបដែលចំហមាត់របស់ខ្លួនដោយសារតែភាពខ្ជិល ឬងងុយគេងជាដើមឲ្យយកដៃខ្ទប់មាត់។ នោះក៏ព្រោះតែស្ហៃតននឹងចូលទៅក្នុងមាត់ប្រសិនបើគេទុកមាត់ឱ្យនៅចំហ។ ដូច្នេះ ការយកដៃខ្ទប់មាត់នឹងរារាំងវាមិនឱ្យចូល។

فوائد الحديث

នៅពេលដែលមនុស្សម្នាក់ចង់ស្ងាប គឺគេត្រូវព្យាយាមទប់វាតាមដែលអាចធ្វើទៅបាន។ ប្រសិនបើមិនអាចទប់បាន គឺត្រូវយកដៃខ្ទប់មាត់។

ត្រូវប្រកាន់ខ្ជាប់នឹងសុជីវធម៌អ៊ីស្លាមក្នុងគ្រប់កាលៈទេសៈទាំងអស់ ព្រោះវាជានិមិត្តសញ្ញានៃភាពល្អឥតខ្ចោះ និងសីលធម៌។

ត្រូវប្រុងប្រយ័ត្នចំពោះគ្រប់ច្រកចូលទាំងអស់របស់ស្ហៃតនទៅលើមនុស្ស។

التصنيفات

Manners of Sneezing and Yawning