إعدادات العرض
“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។…
“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។
[صحيح] [رواه أبو داود والترمذي وابن ماجه]
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتوالشرح
ណាពី ﷺ លោកបានណែនាំដល់បុរសឲ្យស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស និងយកវាមករុំសពអ្នកស្លាប់ផងដែរ ព្រោះវាជាសម្លៀកបំពាក់ដែលល្អជាងគេ។فوائد الحديث
ស៊ូណិតស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស ហើយក៏អនុញ្ញាតឲ្យស្លៀកពាក់ពណ៌ផ្សេងផងដែរ។
ស៊ូណិតរុំសព(កាហ្វាន់)អ្នកស្លាប់ដោយក្រណាត់ដែលមានពណ៌។
អាសស្ហាវកានី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស និងយកវាមករុំសពអ្នកស្លាប់ផងដែរ ពីព្រោះវាស្អាតស្អំ និងល្អប្រសើរជាងពណ៌ផ្សេង។ ហេតុផលពណ៌សគឺល្អជាង ព្រោះតែវាភ្លឺច្បាស់ ហើយវាស្អាតស្អំជាង ព្រោះសូម្បីតែវត្ថុតូចបំផុតដែលប៉ះវានឹងអាចមើលឃើញយ៉ាងច្បាស់។ ដូច្នេះពណ៌សត្រូវបានគេជ្រើសជាអាទិភាព។
التصنيفات
Manners of Dressing