إعدادات العرض
“គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា…
“គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
អំពី អាពូអៃយ៉ូប អាល់អាន់សរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានហាមឃាត់ជនមូស្លីមមិនឲ្យបោះបង់ចោល(មិននិយាយរក)បងប្អូនមូស្លីមរបស់ខ្លួនច្រើនជាងបីថ្ងៃ។ នៅពេលដែលពួកគេទាំងពីរជួបគ្នា បែរជាមិនឲ្យសាឡាមចំពោះគ្នា និងមិននិយាយរកគ្នាទៅវិញ។ ហើយអ្នកដែលប្រសើរជាងគេក្នុងចំណោមភាគីជម្លោះទាំងពីរ គឺអ្នកដែលព្យាយាមផ្សះផ្សាជម្លោះ ហើយផ្តើមឲ្យសាឡាមទៅភាគីម្ខាងទៀតមុន។ ការបោះបង់គ្នាត្រង់ចំណុចនេះ គឺសំដៅលើការបោះបង់គ្នាដើម្បីតែខ្លួនឯង។ ចំណែកឯប្រសិនបើការបោះបង់គ្នាក្នុងនាមអល់ឡោះ ដូចជាការបោះបង់មិននិយាយរកពួកដែលប្រព្រឹត្តល្មើស អ្នកដែលធ្វើប្រការពិតអះ(ប្រការបង្កើតថ្មីក្នុងសាសនា) ឬគូកនដែលមិនល្អនោះ គឺមិនមានការកំណត់ពេលនោះឡើយ។ តាមពិត គឺគេត្រូវពិនិត្យមើលលើផលប្រយោជន៍ពីការបោះបង់គ្នានោះ ហើយវាបាត់បង់ទៅវិញ នៅពេលណាដែលពួកគេព្រមបញ្ឈប់ទង្វើទាំងនោះដែរ។فوائد الحديث
អនុញ្ញាតឲ្យអ្នកឥស្លាមអាចបោះបង់មិននិយាយរកបងប្អូនមូស្លីមរបស់ខ្លួនត្រឹមបីថ្ងៃ ឬតិចជាងនេះ គឺដោយសារតែជាធម្មជាតិរបស់មនុស្ស ដូច្នេះគេអនុញ្ញាតឱ្យធ្វើការបោះបង់មិននិយាយរកបងប្អូនមូស្លីមរបស់ខ្លួនរយៈពេលបីថ្ងៃ ដើម្បីឱ្យអារម្មណ៍ដែលកើតឡើងនោះបាត់ទៅវិញ។
ឧត្តមភាពនៃការឲ្យសាឡាម ដោយវាអាចជម្រះនូវអ្វីដែលមាននៅក្នុងខ្លួន ហើយវាជាសញ្ញាបញ្ជាក់ពីក្តីស្រឡាញ់។
ការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះភាពជាបងប្អូន និងការស្រឡាញ់រាប់អានគ្នារវាងពួកគេ។