ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖…

ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។

[صحيح] [متفق عليه]

الشرح

មានគេសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? ពេលនោះ លោកបានលើកឡើងនូវប្រការពីរ៖ ទីមួយ៖ គឺការចូលចិត្តផ្តល់អាហារដល់ជនក្រីក្រ ហើយចូលក្នុងចំណុចនេះដែររួមមាន ការបរិច្ចាគទាន ការផ្តល់អំណោយ ការទទួលភ្ញៀវ និងការរៀបចំពិធីជប់លៀង(ជើមូវ៉ាន់) ហើយការផ្តល់អាហារកាន់តែទទួលបានផលបុណ្យច្រើនក្នុងពេលដែលមានភាពអត់ឃ្លាន និងអាហារឡើងថ្លៃ ។ ទីពីរ៖ ឲ្យសាឡាមដល់ជនមូស្លីមគ្រប់រូប មិនថាយើងស្គាល់ ឬមិនស្គាល់នោះឡើយ។

فوائد الحديث

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ក្នុងការចង់ដឹងពីទង្វើល្អដែលផ្តល់ផលប្រយោជន៍នៅក្នុងលោកិយ និងបរលោក។

ការឲ្យសាឡាមចំពោះគ្នា និងការផ្តល់អាហារ គឺជាទង្វើល្អបំផុតមួយក្នុងសាសនាអ៊ីស្លាម ព្រោះតែគុណតម្លៃរបស់វា និងតម្រូវការរបស់មនុស្សចំពោះវានៅគ្រប់ពេលវេលា។

តាមរយៈប្រការទាំងពីរនេះ គឺគេបានធ្វើល្អទាំងតាមរយៈពាក្យសម្តីនិងកាយវិការ ដែលវាជាទម្រង់ពេញលេញបំផុតនៃការធ្វើល្អ។

ទង្វើទាំងនេះជាប់ទាក់ទងនឹងទំនាក់ទំនងរវាងជនមូស្លីមនិងជនមូស្លីម ហើយមានទង្វើផ្សេងទៀតដែលជាប់ទាក់ទងនឹងទំនាក់ទំនងរវាងមនុស្សនិងអល់ឡោះជាម្ចាស់។

ការចាប់ផ្តើមឲ្យសាឡាមមុន គឺសម្រាប់តែរវាងជនមូស្លីមប៉ុណ្ណោះ។ ដូចនេះ គេមិនអាចផ្តើមឲ្យសាឡាមមុនទៅកាន់អ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។

التصنيفات

Virtues and Manners, Manners of Greeting and Seeking Permission