إعدادات العرض
“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ…
“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ”។ មានគេសួរថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើបងប្អូនរបស់ខ្ញុំគាត់បានធ្វើដូចអ្វីដែលខ្ញុំបាននិយាយនោះ? លោកបានឆ្លើយថា៖ “ប្រសិនបើគាត់ដូចអ្វីដែលអ្នកនិយាយមែន គឺអ្នកពិតជាបាននិយាយដើមគាត់។ តែប្រសិនបើគាត់មិនដូចអ្វីដែលអ្នកនិយាយទេនោះ គឺអ្នកពិតជាបាននិយាយបង្ខូចគាត់ហើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली тоҷикӣ Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm Македонски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានបញ្ជាក់ពីអត្ថន័យពិតប្រាកដនៃការនិយាយដើមគេដែលច្បាប់ឥស្លាមហាមឃាត់ នោះគឺការនិយាយពីក្រោយខ្នងអ្នកមូស្លីមនូវអ្វីដែលគាត់មិនពេញចិត្ត មិនថាទាក់ទងនឹងរូបសម្បត្តិរបស់គាត់ ឬអាកប្បកិរិយារបស់គាត់ ដូចជា អ្នកពិការភ្នែក អ្នកបោកប្រាស់ អ្នកភូតកុហកជាដើមដែលជាលក្ខណៈសម្បត្តិដែលមិនល្អ បើទោះបីជាបុគ្គលនោះមានលក្ខណៈសម្បត្តិដូចនោះពិតមែនក៏ដោយ។ ចំណែកឯប្រសិនបើបុគ្គលនោះមិនមានលក្ខណៈសម្បត្តិដូចអ្វីដែលគេនិយាយទេនោះ វាធ្ងន់ធ្ងរជាងការនិយាយដើមទៅទៀត គឺវាចូលក្នុងការនិយាយបង្ខូច ពោលគឺការនិយាយចោទប្រកាន់មនុស្សនូវអ្វីដែលមិនពិត។فوائد الحديث
ការបង្រៀនដ៏ល្អរបស់ណាពី ﷺ ដោយលោកលើកបញ្ហាតាមរយៈការចោទជាសំណួរ។
សុជីវធម៌ដ៏ប្រពៃរបស់សហាហ្ពាត់ជាមួយនឹងណាពី ﷺ ដោយពួកគេនិយាយថា៖ “អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត”។
អ្នកដែលគេចោទសួរត្រូវនិយាយថា៖ “الله أعلم” (អល់ឡោះទ្រង់ដឹងបំផុត) ប្រសិនបើរូបគេមិនដឹងពីចម្លើយទេនោះ។
ការយកចិត្តរបស់ច្បាប់បញ្ញត្តិឥស្លាមចំពោះសង្គមតាមរយៈការថែរក្សានូវសិទ្ធិនានា និងភាពជាបងប្អូនរវាងពួកគេ។
ការនិយាយដើមគេត្រូវបានហាមឃាត់ លើកលែងក្នុងករណីមួយចំនួនអាចផ្តល់ជាប្រយោជន៍ ក្នុងចំណោមនោះមានដូចជា ដើម្បីរកយុត្តិធម៌ដោយជនរងគ្រោះអាចរំលឹកពីអ្នកដែលបានបំពានមកលើខ្លួនទៅកាន់អ្នកដែលអាចរកយុត្តិធម៌ជូនខ្លួនបាន ដូចជានិយាយថា៖ បុគ្គលឈ្មោះនេះ ឈ្មោះនោះបានបំពានមកលើខ្ញុំ ឬប្រព្រឹត្តទង្វើបែបនេះ បែបនោះមកលើខ្ញុំ ឬក៏ដើម្បីសុំយោបល់ទាក់ទងនឹងរឿងរៀបការ ការរើសគូស្រករ និងរឿងអ្នកជិតខាងជាដើម។