“បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ…

“បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ។ ម្យ៉ាងទៀត បុរសមិនត្រូវដេកជាមួយបុរសផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយឡើយ ហើយស្ត្រីក៏មិនត្រូវដេកជាមួយស្ត្រីផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយដែរ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានហាមឃាត់បុរសមិនឲ្យមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដទៃ ឬស្ត្រីមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដទៃឡើយ។ កេរខ្មាស ឬអាវរ៉ាត់ គឺជាផ្នែកទាំងឡាយណាដែលមនុស្សមានការអៀនខ្មាសក្នុងការបង្ហាញ។ កេរខ្មាសរបស់បុរស គឺចន្លោះពីផ្ចិត រហូតដល់ក្បាលជង្គង់។ ចំណែកឯស្ត្រីវិញ រាងកាយទាំងមូលរបស់នាង គឺជាកេរខ្មាសចំពោះបុរសដទៃ(ក្រៅពីសាច់ញាតិដែលមិនអាចរៀបការជាមួយគ្នាបាន)។ រីឯចំពោះស្ត្រីដូចគ្នា និងសាច់ញាតិរបស់នាងដែលមិនអាចរៀបការជាមួយគ្នាបាន(ម៉ះរ៉ម) គឺនាងអាចបង្ហាញផ្នែកដែលអាចមើលឃើញជាធម្មតានៅពេលធ្វើការងារក្នុងផ្ទះ។ ហើយណាពី ﷺ លោកបានហាមឃាត់មិនឲ្យបុរសពីរនាក់ដេកជាមួយគ្នាក្នុងសម្លៀកបំពាក់តែមួយ ឬក្រោមរបាំងតែមួយដោយអាក្រាតកាយ និងហាមស្ត្រីពីរនាក់ដេកជាមួយគ្នាក្នុងសម្លៀកបំពាក់តែមួយ ឬក្រោមរបាំងតែមួយដោយអាក្រាតកាយ ព្រោះការធ្វើបែបនេះអាចនាំឱ្យពួកគេប៉ះពាល់កេរខ្មាសរបស់ម្នាក់ទៀត ហើយការប៉ះពាល់កេរខ្មាសទាំងនោះ ក៏ត្រូវបានហាមឃាត់ដូចការមើលដែរ តែការប៉ះពាល់ គឺត្រូវបានហាមឃាត់ខ្លាំងជាង ព្រោះវាអាចនាំទៅរកប្រការអាក្រក់ធ្ងន់ធ្ងរបាន។

فوائد الحديث

ហាមឃាត់ការមើលទៅកាន់កេរខ្មាសអ្នកដទៃ លើកលែងតែរវាងប្តីប្រពន្ធ។

ការយកចិត្តទុកដាក់របស់សាសនាអ៊ីស្លាមក្នុងការរក្សាភាពស្អាតស្អំរបស់សង្គម និងបិទផ្លូវដែលនាំទៅរកអំពើអបាយមុខផ្សេងៗ។

អនុញ្ញាតឱ្យមើលកេរខ្មាសអ្នកដទៃក្នុងករណីចាំបាច់ ដូចជាក្នុងពេលព្យាបាលជំងឺជាដើម ដោយលក្ខខណ្ឌពុំមែនមើលដោយតណ្ហាឡើយ។

ជនមូស្លីមត្រូវបានបង្គាប់ឱ្យបិទបាំងកេរខ្មាសរបស់ខ្លួន និងឱ្យទម្លាក់ភ្នែកពីការមើលទៅកាន់កេរខ្មាសអ្នកដទៃ។

ហាមឃាត់ចំពោះបុរសជាមួយនឹងបុរស និងស្ត្រីជាមួយនឹងស្ត្រីជាពិសេស ព្រោះវាងាយនាំទៅរកការមើល និងការបង្ហាញកេរខ្មាសជាងរវាងបុរសនិងស្រ្តី។

التصنيفات

Blameworthy Morals, Manners of Dressing