“សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។…

“សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។

[صحيح] [رواه أبو داود وابن ماجه وأحمد]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ សារុងឬខោរបស់បុរសមូស្លីមដែលស្លៀកដណ្តប់ផ្នែកខាងក្រោមនៃរាងកាយមានបីករណី៖ ទីមួយ. ជាប្រការស៊ូណិត៖ គប្បីស្លៀកត្រឹមពាក់កណ្តាលស្មងជើង។ ទីពីរ. អនុញ្ញាតឲ្យស្លៀកដោយមិនមែនជាប្រការមិនគប្បី(ម៉ាក្រុះ)៖ អាចបង្អូសទៅដល់ត្រឹមភ្នែកគោល។ ទីបី. ជាប្រការដែលត្រូវបានហាមឃាត់(ហារ៉ាំ)៖ ស្លៀកបង្អូសហួសពីក្រោមភ្នែកគោល ហើយយើងបារម្ភខ្លាចថា ជននោះអាចនឹងធ្លាក់ក្នុងឋាននរក។ ប្រសិនបើគេស្លៀកពាក់បែបនេះដោយភាពក្រអឺតក្រទម និងក្អេងក្អាង នោះអល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ។

فوائد الحديث

លក្ខណៈ និងការព្រមានទាំងនេះ គឺសម្រាប់តែបុរសប៉ុណ្ណោះ។ ចំណែកឯស្ត្រីវិញត្រូវបានលើកលែង ព្រោះស្ត្រីត្រូវបានបង្គាប់ឱ្យគ្របដណ្តប់រាងកាយទាំងមូល។

សម្លៀកបំពាក់ទាំងអស់ដែលគ្របដណ្តប់ផ្នែកខាងក្រោមនៃរាងកាយ ដូចជាខោ និងសម្លៀកបំពាក់ផ្សេងទៀត ត្រូវបានបានគេហៅថា “ខោ” (إزار)។ ហើយវាស្ថិតក្រោមច្បាប់សាសនាដែលបានរៀបរាប់ក្នុងហាទីស្ហនេះ។

التصنيفات

Manners of Dressing