إعدادات العرض
“សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ…
“សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Français ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული Македонски Српски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានបញ្ជាក់អំពីសិទ្ធិមួយចំនួនរបស់ជនមូស្លីមចំពោះបងប្អូនមូស្លីមរបស់ខ្លួន៖ សិទ្ធិទីមួយ៖ គឺត្រូវទទួលសាឡាមនៅពេលដែលមានគេឲ្យសាឡាមមកកាន់។ សិទ្ធិទីពីរ៖ ត្រូវសួរសុខទុក្ខអ្នកជំងឺ។ សិទ្ធិទីបី៖ ដង្ហែសពពីផ្ទះទៅកាន់កន្លែងសឡាត និងទៅកាន់ទីបញ្ចុះសព រហូតដល់បញ្ចុះសពរួចរាល់។ សិទ្ធិទីបួន៖ ឆ្លើយតបចំពោះការអញ្ជើញនៅពេលដែលមានគេអញ្ជើញទៅចូលរួមពិធីជប់លៀងមង្គលការ ឬពិធីផ្សេងៗទៀត។ សិទ្ធិទីប្រាំ៖ ឆ្លើយតបការចំពោះអ្នកកណ្តាស់ ពោលគឺនៅពេលអ្នកកណ្តាស់សូត្រថា៖ “الحمدلله” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺគេត្រូវឆ្លើយតបថា៖ “يرحمك الله”(សូមអល់ឡោះអាណិតស្រលាញ់ដល់អ្នក)។ បន្ទាប់មក អ្នកដែលកណ្តាស់នោះត្រូវតបវិញថា៖ “يهديكم الله ويصلح بالكم” (សូមអល់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក)។فوائد الحديث
ភាពវិសេសវិសាលនៃសាសនាឥស្លាមដោយបានសង្កត់ធ្ងន់ពីសិទ្ធិនានារវាងជនមូស្លីមទាំងឡាយ ហើយនិងពង្រឹងនូវភាពជាបងប្អូន និងការស្រឡាញ់រាប់អានក្នុងចំណោមពួកគេ។