ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖…

ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។

អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។

[صحيح] [رواه الترمذي وأحمد]

الشرح

អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه បានសួរណាពី ﷺ អំពីមូលហេតុដែលនាំឲ្យអ្នកមានជំនឿទទួលបានសុវត្ថិភាពក្នុងលោកិយនិងថ្ងៃបរលោក។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ អ្នកត្រូវធ្វើបីរឿងយ៉ាង៖ ទីមួយ៖ រក្សាអណ្តាតរបស់អ្នកពីការនិយាយរឿងដែលគ្មានប្រយោជន៍ និងពាក្យសម្ដីអាក្រក់ទាំងឡាយ ហើយនិយាយតែរឿងល្អប៉ុណ្ណោះ។ ទីពីរ៖ ចូរស្នាក់នៅក្នុងផ្ទះរបស់អ្នកដើម្បីគោរពសក្ការៈអល់ឡោះក្នុងពេលអ្នកនៅម្នាក់ឯង រវល់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងសំងំនៅក្នុងផ្ទះរបស់អ្នកដើម្បីចៀសវាងពីការវឹកវរផ្សេងៗ។ ទីបី៖ យំស្តាយក្រោយ និងសារភាពកំហុស(តាវហ្ពាត់)ចំពោះអំពើបាបដែលអ្នកបានប្រព្រឹត្ត។

فوائد الحديث

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم ក្នុងការដឹងពីផ្លូវទាំងឡាយដែលនាំឲ្យទទួលបាននូវសុវត្ថិភាព។

បញ្ជាក់ពីមូលហេតុដែលនាំឲ្យទទួលបាននូវសុវត្ថិភាពនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

ជំរុញឱ្យមនុស្សផ្តោតលើខ្លួនឯងនៅពេលដែលគេមិនអាចជួយជាប្រយោជន៍អ្នកដទៃ ឬខ្លាចប៉ះពាល់ដល់សាសនា និងខ្លួនឯងនៅពេលគេនៅឡូកឡំជាមួយអ្នកដទៃ។

បង្ហាញពីសារៈសំខាន់នៃការស្នាក់នៅក្នុងផ្ទះ ជាពិសេសក្នុងពេលមានការវឹកវរ ព្រោះវាជាមធ្យោបាយមួយដើម្បីការពារសាសនា។

التصنيفات

Manners of Speaking and Keeping Silent, Repentance