Repentance

3- ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។

5- “ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។