إعدادات العرض
“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ…
“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។
អំពី អាពូក៏តាហ្ទះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។
الترجمة
العربية বাংলা English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو Hausa മലയാളം नेपाली ქართული Magyar తెలుగు Bosanski Македонски Svenska ಕನ್ನಡ Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សុបិនល្អដែលនាំឲ្យរីករាយ គឺមកពីអល់ឡោះ។ ចំណែកសុបិនអាក្រក់ដែលនាំឲ្យមានទុក្ខព្រួយ គឺមកពីស្ហៃតន។ ជនណាយល់សុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វានឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ ដោយសារអល់ឡោះបានធ្វើឱ្យអ្វីដែលបានលើកឡើងខាងលើជាមូលហេតុនៃការការពារពីរឿងមិនល្អដែលកើតចេញពីសុបិននោះ។فوائد الحديث
សុបិន ឬការយល់សប្តិ គឺសំដៅលើអ្វីដែលអ្នកគេងលក់បានឃើញក្នុងដំណេករបស់ខ្លួន។ ជាទូទៅ គេប្រើពាក្យ “الرؤيا” (សុបិនល្អ) សំដៅលើការសុបិនឃើញប្រការល្អ និងរឿងវិជ្ជមាន។ ចំណែកពាក្យ “الحلم” (សុបិនអាក្រក់) គេប្រើសំដៅលើការសុបិនឃើញប្រការមិនល្អ ឬរឿងអវិជ្ជមាន។ ហើយពាក្យទាំងពីរនេះ គេអាចប្រើជំនួសគ្នាបាន។
ការយល់សុបិនមានច្រើនប្រភេទ៖ ១. សុបិនល្អ៖ វាជាសុបិនពិត និងជាដំណឹងរីករាយពីអល់ឡោះដែលមនុស្សបានឃើញ ឬត្រូវបានគេបង្ហាញឲ្យមនុស្សបានឃើញ។ ២. គំនិតរវើរវាយ៖ ជាអ្វីដែលមនុស្សដិតក្នុងគំនិតនិងនិយាយជាមួយខ្លួនក្នុងពេលធម្មតា(មិនទាន់គេង)។ ៣. ជាការធ្វើឱ្យកើតទុក្ខ និងជាការបំភិតបំភ័យពីសំណាក់ស្ហៃតនដើម្បីធ្វើឱ្យកូនចៅអាហ្ទាំ(មនុស្សលោក)កើតទុក្ខ។
ប្រការដែលគប្បីធ្វើពេលយល់សុបិនល្អមានបីចំណុច៖ ១. ថ្លែងសរសើរអល់ឡោះចំពោះសុបិននោះ។ ២. ត្រូវរីករាយចំពោះសុបិននោះ។ ៣. ត្រូវប្រាប់សុបិននោះទៅកាន់អ្នកដែលខ្លួនស្រឡាញ់ ចូលចិត្ត ពុំមែនទៅកាន់អ្នកដែលខ្លួនស្អប់ មិនចូលចិត្តនោះទេ។
ប្រការដែលគប្បីធ្វើពេលយល់សុបិនអាក្រក់មានប្រាំចំណុច៖ ១. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់សុបិននោះ។ ២. សុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់ស្ហៃតន។ ៣. ត្រូវផ្លុំស្តោះទៅខាងឆ្វេងចំនួនបីដងនៅពេលភ្ញាក់ដឹងខ្លួន។ ៤. មិនត្រូវប្រាប់សុបិននោះទៅនរណាម្នាក់ឡើយ។ ៥. ប្រសិនបើចង់គេងវិញ ត្រូវប្រែខ្លួនទៅម្ខាងទៀត។ ពិតណាស់ សុបិនអាក្រក់នោះវាមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ។
التصنيفات
Manners of Visions