“អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ…

“អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានណែនាំពីសុជីវធម៌នៃការឲ្យសាឡាម គារវកិច្ចការស្វាគមន៍ក្នុងសាសនាឥស្លាមដោយការពោលពាក្យថា៖ "السلام عليكم ورحمه الله وبركاته" គឺអ្នកមានអាយុតិចត្រូវសាឡាមទៅកាន់អ្នកដែលមានអាយុច្រើនជាងខ្លួន អ្នកជិះជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយក្រុមដែលមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់ក្រុមដែលមានគ្នាច្រើន។

فوائد الحديث

ស៊ូណិតឱ្យសាឡាមទៅតាមការណែនាំក្នុងហាទីស្ហ។ តែប្រសិនបើអ្នកដើរសាឡាមទៅកាន់អ្នកជិះជំនិះ ឬផ្សេងពីនេះដូចដែលបានលើកឡើង គឺគេអនុញ្ញាត គ្រាន់តែវាមិនល្អដូចការធ្វើតាមការណែនាំខាងលើនោះទេ។

ការផ្សព្វផ្សាយសាឡាមចំពោះគ្នាតាមរបៀបដែលបានបញ្ជាក់ក្នុងហាទីស្ហ គឺជាមូលហេតុមួយដែលនាំមកនូវក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។

ប្រសិនបើពួកគេស្មើគ្នាគ្រប់ចំណុចដូចដែលបានរៀបរាប់ខាងលើ អ្នកដែលល្អជាងគេ គឺអ្នកដែលចាប់ផ្តើមឲ្យសាឡាមមុន។

បញ្ជាក់ពីភាពពេញលេញនៃច្បាប់បញ្ញត្តិឥស្លាមក្នុងការពន្យល់ពីអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ។

បង្រៀនពីសុជីវធម៌នៃការសាឡាម និងការផ្តល់ដល់បុគ្គលគ្រប់រូបនូវសិទ្ធិដែលគេគួរទទួលបាន។

التصنيفات

Manners of Greeting and Seeking Permission