إعدادات العرض
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული मराठी Moore ไทย Македонски తెలుగు Українська ਪੰਜਾਬੀ دری አማርኛ বাংলা Malagasy Tagalogالشرح
ណាពី ﷺ លោកបានព្រមានចំពោះការស្បថ និងការឧស្សាហ៍ស្បថក្នុងការទិញលក់ សូម្បីតែវាជាការពិតក៏ដោយ។ លោកបានប្រាប់ថា ការស្បថជាមូលហេតុធ្វើឲ្យទំនិញលក់ដាច់ ប៉ុន្តែវាធ្វើឲ្យប្រាក់ចំណេញ និងប្រាក់កម្រៃដែលគេរកបានបាត់បង់ពរជ័យ។ អល់ឡោះអាចនាំមកនូវវិធីផ្សេងៗដែលនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេត្រូវបំផ្លាញ មិនថាតាមរយៈការលួច អគ្គីភ័យ ទឹកជំនន់ ការរឹបអូស ការប្លន់ ឬគ្រោះថ្នាក់ផ្សេងៗទៀត ដែលនាំឱ្យទ្រព្យសម្បត្តិរបស់គេត្រូវបាត់បង់។فوائد الحديث
គោរពដល់ការស្បថចំពោះអល់ឡោះ ហើយមិនគួរស្បថឡើយ លើកលែងក្នុងករណីចាំបាច់។
ប្រាក់ចំណូលដែលបានមកពីផ្លូវខុសច្បាប់ ទោះបីជាមានចំនួនច្រើនក៏ដោយ គឺគ្មានពរជ័យ និងគ្មានភាពល្អនៅក្នុងវាឡើយ។
អាល់ករី បាននិយាយថា៖ ការបាត់បង់ពរជ័យនៃប្រាក់ចំណូល អាចកើតឡើងតាមរយៈការខូចខាតទ្រព្យសម្បត្តិនោះ ឬក៏ចំណាយលើអ្វីដែលមិនផ្តល់ប្រយោជន៍ដល់ខ្លួននៅក្នុងលោកិយនេះ ឬផ្តល់ផលបុណ្យនៅថ្ងៃបរលោក ឬរក្សាទុកទ្រព្យសម្បត្តិនៅនឹងខ្លួន តែមិនអាចទាញយកប្រយោជន៍ពីវាបាន ឬត្រូវទទួលមរតកដោយអ្នកដែលមិនដឹងគុណចំពោះរូបគេ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីការហាមឃាត់រស្បថជាញឹកញាប់នៅក្នុងការលក់ដូរ ព្រោះការស្បថដោយគ្មានភាពចាំបាច់ គឺជាអំពើដែលមិនគួរធ្វើ(ម៉ាក្រុះ)។ លើសពីនេះ វាអាចនាំឱ្យមានការផ្សព្វផ្សាយទំនិញដោយមិនត្រឹមត្រូវ និងអាចធ្វើឱ្យអ្នកទិញត្រូវចាញ់បោកដោយសារការស្បថនោះ។
ការស្បថច្រើនធ្វើឲ្យជំនឿ(អ៊ីម៉ាន់)ថយចុះ និងធ្វើឲ្យជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)ថយចុះផងដែរ ព្រោះការស្បថច្រើននាំទៅរកបញ្ហាពីរយ៉ាង៖ ទីមួយ. ការមិនយកចិត្តទុកដាក់និងមិនខ្វល់ខ្វាយចំពោះការស្បថនោះ។ ទីពីរ. ការកុហក ព្រោះអ្នកដែលស្បថច្រើននឹងធ្លាក់ចូលក្នុងការភូតកុហក។ ដូចនេះ គប្បីកាត់បន្ថយការស្បថ និងមិនត្រូវស្បថច្រើនពេកឡើយ។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរថែរក្សាសម្បថរបស់ពួកអ្នក”។ (អាល់ម៉ាអ៊ីហ្ទះ៖ ៨៩)។