إعدادات العرض
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។…
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
[حسن]
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt Nederlands Kiswahili অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย Português मराठी دری አማርኛ বাংলাالشرح
ណាពី ﷺ លោកបានណែនាំដល់អ្នកដែលមកដល់កន្លែងដែលមនុស្សអង្គុយជុំគ្នាត្រូវឲ្យសាឡាមទៅកាន់ពួកគេ។ ហើយនៅពេលគេចង់ក្រោកចេញពីកន្លែងនោះវិញ ចូរឲ្យគេលាអ្នកដែលនៅអង្គុយនោះដោយការឲ្យសាឡាមផងដែរ។ ជាការពិតណាស់ ការឲ្យសាឡាមលើកទីមួយនៅពេលទៅដល់នោះ មិនមែនសក្តិសមជាងការឲ្យសាឡាមម្តងទៀតនៅពេលចាកចេញនោះឡើយ។فوائد الحديث
ជំរុញឲ្យផ្សព្វផ្សាយសាឡាម។
ជំរុញឲ្យធ្វើការឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយជួបជុំគ្នានៅពេលទៅដល់ និងនៅពេលចាកចេញមកវិញ។
អាស្ស៊ិនទី បាននិយាយថា៖ ចំពោះប្រសាសន៍របស់រ៉ស៊ូលុលឡោះ “នៅពេលដែលគេចង់ក្រោកចេញ” ពោលគឺក្រោកចេញពីកន្លែងជួបជុំនោះ។ “ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាង” ពោលគឺ ការឲ្យសាឡាមលើកទីមួយ និងលើកទីពីរ គឺជាស៊ុណ្ណះដូចគ្នាដែលត្រូវអនុវត្ត។ ដូចនេះ គេមិនអាចបោះបង់ការឲ្យសាឡាមលើកទីពីរ ដោយសារតែគេបានឲ្យសាឡាមលើកទីមួយនោះឡើយ។