إعدادات العرض
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា…
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
អំពី អាល់មិក្កហ្ទាម ពិន ម៉ាក់ទី ការិប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា “នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
[صحيح] [رواه أبو داود والترمذي والنسائي في السنن الكبرى وأحمد]
الترجمة
ar bn bs en es fa fr id ru tl tr ur zh hi vi ku ha pt ml te sw my de ja ps as sq sv cs gu yo nl ug si ta prs ak az bg ff hu kn ky lt ne or ro rw tg uz mos wo om sr so bm uk rn ka mk el am mgالشرح
ណាពី ﷺ បានបញ្ជាក់ប្រាប់ពីមូលហេតុមួយដែលជួយពង្រឹងទំនាក់ទំនងរវាងអ្នកមានជំនឿទាំងឡាយ ព្រមទាំងផ្សព្វផ្សាយនូវក្តីស្រឡាញ់រវាងពួកគេនោះគឺ ប្រសិនបើនរណាម្នាក់ស្រឡាញ់បងប្អូនមូស្លីមរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ(ក្នុងនាមអល់ឡោះជាម្ចាស់)។فوائد الحديث
គុណតម្លៃនៃក្តីស្រឡាញ់ដ៏បរិសុទ្ធក្នុងនាមអល់ឡោះជាម្ចាស់ ពុំមែនដើម្បីផលប្រយោជន៍លោកិយ។
គប្បីប្រាប់ពីក្ដីស្រឡាញ់របស់ខ្លួនទៅកាន់អ្នកដែលខ្លួនស្រឡាញ់ក្នុងនាមអល់ឡោះ ដើម្បីបន្ថែមនូវ ក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលចំពោះគ្នា។
ការចែករំលែកក្តីស្រឡាញ់ក្នុងចំណោមអ្នកមានជំនឿ គឺជួយពង្រឹងនូវភាពជាបងប្អូនរួមជំនឿ និងការពារសង្គមពីការបែកបាក់ និងប្រេះឆា។