ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ

ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ

អំពី អាល់ហ្ពារ៉ក رضي الله عنه បាននិយាយថា៖ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានសក់វែងនិងស្លៀកពាក់ពណ៌ក្រហមសង្ហាជាងអ្នកនាំសារ ﷺឡើយ។ លោកមានសក់វែងដល់ស្មារបស់លោក ហើយចម្ងាយរវាងស្មាទាំងពីររបស់លោកទូលាយ។ លោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបពេកដែរ។

[صحيح] [متفق عليه]

الشرح

អាល់ពើរ៉ក رضي الله عنه បានពិពណ៌នាអំពីរូបសម្បត្តិរបស់ណាពី ﷺ នៅក្នុងហាទីស្ហនេះជាមួយនឹងការពណ៌នាដែលបង្ហាញពីភាពស្រស់ស្អាតនិងភាពសង្ហារបស់លោក។ គាត់បាននិយាយថា៖ គាត់មិនដែលឃើញនរណាម្នាក់ដែលមានសក់ដល់ស្មា ហើយពាក់សម្លៀកបំពាក់ពណ៌ក្រហមដែលសង្ហាជាងអ្នកនាំសាររបស់អល់ឡោះ ﷺ ឡើយ។ បន្ទាប់មក គាត់បានអំពីរូបរាងរបស់លោកមួយចំនួន ពោលគឺចំងាយរវាងស្មាទាំងពីររបស់លោកគឺធំទូលាយ ហើយគ្មានពិការភាពអ្វីឡើយ។ កម្ពស់របស់លោកល្មម គឺមិនខ្ពស់ពេក ឬទាបពេកឡើយ។

فوائد الحديث

បញ្ជាក់អំពីលក្ខណៈសម្បត្តិខាងក្រៅដ៏ស្រស់បំព្រងមួយចំនួនរបស់ណាពី ﷺ ដូចជា មានសក់ក្រាសល្អ ទ្រូងធំទូលាយ កម្ពស់ល្មម និងផ្សេងៗទៀត។

សេចក្តីស្រឡាញ់របស់សហហ្ពាត់ចំពោះអ្នកនាំសារ ﷺ បានធ្វើឱ្យពួគគេនិទានរឿង និងរៀបរាប់ប្រាប់បន្តទៅកាន់អ្នកដែលមកក្រោយពួកគេ អំពីលក្ខណៈសម្បត្តិ និងសីលធម៌របស់លោក។

التصنيفات

Physical Attributes, Prophet's Dress Code