إعدادات العرض
ពិតណាស់ នាងបាននាំកូនប្រុសតូចរបស់នាងដែលមិនទាន់ចេះទទួលទានអាហារនៅឡើយទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ រ៉ស៊ូលុលឡោះ ﷺ…
ពិតណាស់ នាងបាននាំកូនប្រុសតូចរបស់នាងដែលមិនទាន់ចេះទទួលទានអាហារនៅឡើយទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ រ៉ស៊ូលុលឡោះ ﷺ បានដាក់កូនតូចនោះអង្គុយលើភ្លៅ។ ពេលនោះ កូនតូចនោះបាននោមដាក់សម្លៀកបំពាក់របស់លោក។ លោកក៏សុំទឹក រួចប្រោសទឹកលើកន្លែងនោះដោយលោកមិនបានលាងវាឡើយ។
អំពី អ៊ុមមូកៃស៍ ពិនទី មៀហសន់ رضي الله عنها ពិតណាស់ នាងបាននាំកូនប្រុសតូចរបស់នាងដែលមិនទាន់ចេះទទួលទានអាហារនៅឡើយទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ រ៉ស៊ូលុលឡោះ ﷺ បានដាក់កូនតូចនោះអង្គុយលើភ្លៅ។ ពេលនោះ កូនតូចនោះបាននោមដាក់សម្លៀកបំពាក់របស់លោក។ លោកក៏សុំទឹក រួចប្រោសទឹកលើកន្លែងនោះដោយលោកមិនបានលាងវាឡើយ។
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî دری Македонски Tiếng Việt Magyar ქართული ไทย অসমীয়া Nederlands ਪੰਜਾਬੀ Kiswahili ગુજરાતી සිංහල मराठी മലയാളം ಕನ್ನಡ Српски తెలుగుالشرح
អ៊ុមមូកៃស៍ កូនស្រីរបស់ មៀហសន់ رضي الله عنها បាននាំកូនប្រុសតូចរបស់នាងដែលមិនទាន់ចេះទទួលទានអាហារនៅឡើយនោះទៅជួបនឹងណាពី ﷺ។ ណាពី ﷺ បានដាក់កូនតូចនោះឲ្យអង្គុយលើភ្លៅ ស្រាប់តែកូនតូចនោះបាននោមដាក់សម្លៀកបំពាក់របស់លោក។ លោកក៏បានសុំទឹកពីគេ រួចលោកក៏ប្រោសទឹកលើសម្លៀកបំពាក់របស់លោកដោយមិនបានលាងវាឡើយ។فوائد الحديث
បង្ហាញពីអត្តចរិតដ៏ឧត្តុង្គឧត្តមរបស់ណាពី ﷺ និងការដាក់ខ្លួនរបស់លោក។
ជំរុញឲ្យរួមរស់ជាមួយគ្នាដោយល្អប្រសើរ ហើយត្រូវបន្ទាបខ្លួន និងមានភាពទន់ភ្លន់ចំពោះក្មេងតូចៗ និងលួងចិត្តឪពុកម្តាយ ដោយគោរពឲ្យតម្លៃកូនៗរបស់ពួកគេ និងដាក់ពួកគេឲ្យអង្គុយលើភ្លៅ ជាដើម។
បញ្ជាក់ថា ទឹកនោមរបស់ក្មេងប្រុស គឺកខ្វក់(ណាជិស) ទោះបីជាក្មេងនោះមិនទាន់ចេះបរិភោគអាហារតាមចំណង់(ក្រៅពីទឹកដោះម្តាយ)ក៏ដោយ។
ការប្រោសទឹកលើកន្លែងដែលក្មេងតូចនោមដាក់ គឺចំពោះតែទារក ឬក្មេងប្រុសដែលមិនទាន់ចេះទទួលទានអាហារប៉ុណ្ណោះ។ ចំណែកឯទារិកា ឬក្មេងស្រីវិញ គឺចាំបាច់ត្រូវលាងកន្លែងដែលក្មេងនោះនោមដាក់ ទោះជាក្មេងនោះនៅតូចក៏ដោយ។
លាមករបស់ក្មេងប្រុសដែលបៅតែទឹកដោះម្តាយ គឺចាំបាច់ត្រូវលាងដូចទៅនឹងភាពកខ្វក់(ណាជិស)ផ្សេងទៀតដែរ។
ចំពោះការលាង គឺចាំបាច់ត្រូវលាងឲ្យបានសព្វ។
ជាការប្រសើរ គប្បីរួសរាន់សម្អាតកន្លែងដែលមានភាពកខ្វក់ឲ្យបានស្អាត ដើម្បីបង្ហាញពីការរួសរាន់ក្នុងការសម្អាតពីភាពកខ្វក់ និងដើម្បីកុំឲ្យភ្លេច។
التصنيفات
Removing Impurities