إعدادات العرض
ពួកយើងធ្លាប់បានរស់នៅជាមួយណាពី ﷺ ខណៈដែលពួកយើងនៅជាក្មេងជំទង់ដ៏មាំមួន។…
ពួកយើងធ្លាប់បានរស់នៅជាមួយណាពី ﷺ ខណៈដែលពួកយើងនៅជាក្មេងជំទង់ដ៏មាំមួន។ ពួកយើងសិក្សាពីជំនឿ(អ៊ីម៉ាន)មុននឹងសិក្សាពីគម្ពីរគួរអាន។ ក្រោយមក ពួកយើងសិក្សាពីគម្ពីរគួរអាន ហើយវាក៏កាន់តែបន្ថែមដល់ពួកយើងនូវសេចក្តីជំនឿ។
អំពី ជុនទុប ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បានរស់នៅជាមួយណាពី ﷺ ខណៈដែលពួកយើងនៅជាក្មេងជំទង់ដ៏មាំមួន។ ពួកយើងសិក្សាពីជំនឿ(អ៊ីម៉ាន)មុននឹងសិក្សាពីគម្ពីរគួរអាន។ ក្រោយមក ពួកយើងសិក្សាពីគម្ពីរគួរអាន ហើយវាក៏កាន់តែបន្ថែមដល់ពួកយើងនូវសេចក្តីជំនឿ។
[صحيح] [رواه ابن ماجه]
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русскийالشرح
ជុនទុប ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បានរស់នៅជាមួយណាពី ﷺ ខណៈដែលពួកយើងនៅជាក្មេងជំទង់ៗ ជិតគ្រប់អាយុ និងមានភាពមាំមួន។ ពួកយើងសិក្សាពីជំនឿ(អ៊ីម៉ាន)អំពីណាពី ﷺ មុននឹងពួកយើងសិក្សាពីគម្ពីរគួរអាន។ ក្រោយមក ទើបពួកយើងសិក្សាពីគម្ពីរគួរអាន ហើយវាក៏កាន់តែបន្ថែមដល់ពួកយើងនូវសេចក្តីជំនឿ។فوائد الحديث
បញ្ជាក់ថា ជំនឿ(អ៊ីម៉ាន)មានការកើនឡើង និងមានការថយចុះ។
បញ្ជាក់ពីលំដាប់អាទិភាពនៅក្នុងការអប់រំកុមារ ហើយត្រូវយកចិត្តទុកដាក់បំពេញពួកគេដោយជំនឿ(អ៊ីម៉ាន)។
គម្ពីរគួរអានធ្វើឲ្យសេចក្តីជំនឿមានការកើនឡើង ធ្វើឲ្យដួងចិត្តមានពន្លឺ និងធ្វើឲ្យចិត្តស្រស់ស្រាយ។
